ក្រុម Hacker Anonymous បានប្រកាសថា ខ្លួនបានវាយប្រហារគណនី Twitter ចំនួន៨០០, Facebook Pages ចំនួន ១២ និង Email Address ចំនួនជាង៥០ ដែលជាប់ទាក់ទងទៅនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម ISIS។ ចំពោះក្រុមហ៊ុន Twitter ពុំបានឆ្លើយបំភ្លឺទៅនិងបញ្ហា អំពីការវាយប្រហារខាងលើនោះទេ។ ចំណែកឯខាងក្រុមហ៊ុន Facebook បានបិទ Page លើ Facebook ចំនួន ១១ (ក្នុងចំណោមទំព័រទាំង១២) ដែល Anonymous ប៉ុនប៉ងវាយប្រហារ ដោយសារក្រុមនេះបានបំពានច្បាប់របស់ខ្លួន។
ក្រុម Anonymous
បានប្រកាសសង្រ្គាមជាមួយក្រុមបះបោរឥស្លាមកាលពីខែមុន
ដោយបានបង្ហោះវីដេអូលើ YouTube ថា ខ្លួននឹងកម្ទេចវិបសាយ
និងគណនីបណ្តាញសង្គមរបស់ពួកគេ (ក្រុមបះបោរឥស្លាម) ចោលឱ្យអស់។
សូមបញ្ជាក់ថា បច្ចុប្បន្នមានគេហទំព័រមួយចំនួនបានបង្កើតជា app
អាចភ្ជាប់ជាមួយបណ្ដាញសង្គម Facebook និង Twitter ដើម្បីអាច publish
តំណភ្ជាប់ (link) ដោយស្វ័យប្រវត្តិបានផងដែរ។
ចំពោះវីដេអូដែលបង្ហោះលើ YouTube
កាលពីថ្ងៃសុក្រសប្តាហ៍មុន Anonymous បានព្រមានក្រុម ISIS ថា
"ពួកឯងនឹងត្រូវព្យាបាទដូចជាវីរុសចឹង ហើយយើងគឺជាអ្នកព្យាបាទ។
គ្មានបណ្តាញអនឡាញណាដែលពួកឯងអាចជ្រកកោនបានទេ” និងមួយឃ្លាទៀត
"ក្រុម Anonymous យើងនៅទូទាំងពិភពលោក បានសម្រេចចិត្តហើយថា
នឹងធ្វើសង្គ្រាមជាមួយពួកភេវរករព្រៃផ្សៃដូចពួកឯងនេះ”។
ដោយឡែក បណ្តាញ CNN Money មួយរបស់ CNN
ក៏បានរកឃើញថា គណនី Twitter ជាច្រើន ដែលក្រុម Anonymous
និយាយថាបានវាយប្រហារ ត្រូវផ្អាកបណ្តោះអាសន្នពិតមែន។
មូលហេតុដែលក្រុម Anonymous បានប្រកាសសង្គ្រាមប្រឆាំងពួក ISIS ជាលក្ខណៈ Cyber Attack (ការវាយប្រហារបែបអេឡិចត្រូនិក) នេះ គឺដោយសារក្រុមឥស្លាមជ្រុលនិយមនេះ បានសម្លាប់ក្រុមអ្នកកាសែត Charlie Hebdo យ៉ាងរង្គាល កាលពីខែមករាកន្លងទៅ ដែលក្នុងនោះ មនុស្ស១២នាក់ត្រូវបានសម្លាប់៕អ្នកក៏អាចប្រើវិធីសាស្ត្រ Login Alerts ផងដែរ ដើម្បីប្រាប់អ្នកភ្លាមៗជាមួយ notification នៅរាល់ពេលដែលមានការ Login ចូលប្រើគណនី Facebook របស់អ្នកម្ដងៗ។ ការបញ្ជាក់ notification នេះ គឺអាចកំណត់ឱ្យ Facebook ផ្ញើសារ SMS ចូលទូរស័ព្ទដៃរបស់អ្នក, ផ្ញើអ៊ីមែលចូលគណនី Email របស់អ្នក ហើយក៏បញ្ជាក់ដោយ notification នៅលើគណនី Facebook របស់អ្នកផ្ទាល់ផងដែរ។
0 comments:
Post a Comment