អំពីរបៀបផាត់ពណ៏អោយផ្លៃក្រូចវិញម្ដង
តែពេលនេះខ្ញុំនឹងបង្ហាញពីរបៀបប្តូរពណ៌(Color Replacement)
ដែលខ្ញុំលើកពីការប្តូរពណ៌ក្រូច
(មើលរូបខាងក្រោម)នេះមកបង្ហាញតែម្តង។
ជំហានទី០១: អ្វីដែលលោកអ្នកត្រូវការដំបូង
គឺរូបក្រូចមួយសូមចុចលើអក្សរ ” ទាញយករូបក្រូច” ។
បន្ទាប់មកបើកវាចូលទៅក្នុងកម្មវិធី Adobe Photoshop
របស់លោកអ្នក ដោយចុច Ctrl+O រួចចុចលើប្រអប់ Open ។
បន្ទាប់មកគឺចុចលើរូប Brush រួចជ្រើសយក
Color Replacement Tool (B) (មើលរូបខាងក្រោម) ។
ជំហានទី០២: បន្ទាប់មកទៀតជ្រើសពណ៌ Foreground របស់អ្នក បន្ទាប់មកចុច OK (មើលខាងក្រោមរូប) ។
ជំហានទី០៣:ក្រោយពីជ្រើស Foreground ហើយ យើងចាប់ផ្តើមធ្វើការផាត់ពណ៌តាមកន្លែងដែលយើងចង់បាន (មើលរូបខាងក្រោម) ។
ជំហានទី០៤: ធ្វើបែបនេះនៅកន្លែងផ្សេងទៀតដោយប្រើពណ៌ផ្សេងគ្នា បើលោកអ្នកផាត់លើស អ្នកអាចធ្វើការលុបចេញ ដោយប្រើ History Brush Tool (Y) ព្រោះវាអាចធ្វើការលុបលើការផាត់ដោយមិនប៉ះពាល់ដល់រូប ។
ជំហានទី០៥: បើ Brush របស់អ្នកធំពេកអ្នកអាចបន្ថយវាទៅតាមទំហំដែលអ្នកចង់បាន (មើលរូបខាងក្រោម) ។
ជំហានទី០៦:ការផាត់ក្លែបក្រូចរួចរាល់ហើយ លោកអ្នកអាចផាត់សំបកឬក្រូចផ្សេងទៀតបានដោយប្រើ Tools ដដៃលនេះ ។
ចំណំា: Tool នេះអាចប្រើដើម្បីប្តូរតាមកន្លែងនីមួយៗ ដែលយើងចង់បាន ហើយវាប្តូរទៅតាមការផាត់របស់យើង ។ សម្រាប់ពណ៌ស និង ពណ៌ខ្មៅគឺវាពិតជាពិបាកនឹងធ្វើការផ្លាស់ប្តូរណាស,
លោកអ្នកអាចផាត់ប្តូរពណ៌លើរូបផ្សេងទៀត មិនមែនត្រឹមតែរូបក្រូចតែមួយនោះទេ....។