5/29/2015

របៀបរចនារូបភាពបក ជាមួយ Photoshop!

ថ្ងៃនេះ អំបូរ អាយ​ធី សូមលើក​ការរចនា​ដោយ​ប្រើប្រាស់​កម្មវិធី Adobe Photoshop ងាយៗ​មក​បង្ហាញ​ជូន​លោកអ្នក​ដែល​មាន​ចំណូលចិត្ត​ខាង​រចនា​រូបភាព នោះគឺ​​ របៀប​បង្កើត​រូបភាព​បក ក្នុងកម្មវិធី  Photoshop ។

ចំណាំ៖ ប្រសិន​បើលោកអ្នក​ប្រើ Warp filter នោះវានឹង​ដំណើរការ​សម្រាប់​តែ Photoshop CS2 ឬកំណែប្រែ​ខ្ពស់ជាងនេះ​តែ​​ប៉ុណ្ណាះ ។

ជាដំបូង​សូមលោកអ្នក បើក​កម្មវិធី Photoshop រួចបើក​រូបភាព​ដែល​អ្នកចង់​រចនា ឬដាក់ Effect ទៅលើ។ បន្ទាប់មកសូម​​ដោះសោរ (unlock) background layer ។ ដើម្បីដោះសោរ សូមចុចពីរដង (double click) លើ lock icon ក្នុង layers palette នោះ (សូមមើលរូបដូចខាងក្រោម) ។

១. សូមប្រើឩបករណ៍ Rectangular Marquee  (ដើម្បីគូរ​ប្រអប់បួនជ្រុង)

សូមចុច Shift key ឲ្យជាប់ កំឡុងពេលចុច។ សូម Select ​យក square area ហើយដាក់​លើ​ទីតាំងណាមួយ​នៃរូប​ភាព​របស់លោកអ្នក (រូបដែលបាន​បើក)។

២. សូមប្រើ ឩបករណ៍ Gradient  (G)

ដោយប្រើ​ពណ៌ សនិងខ្មៅដើម្បី​គូរ​ (black and white gradient) ដែលជា​ពណ៌ដើម (Default) បើលោកអ្ន​ក​មិនបានកែប្រែវាទេនោះ។

៣. សូមចុច Ctrl+D ដើម្បី​ដក select (deselect)

នូវទីតាំង​ដែលបាន select ហើយចូលទៅកាន់ Edit -> Transform- > Warp ឬ CTRL + T  ចុច Mouse ស្តាំ => Wrap សូម​ពិនិត្យ​រូប រួចអនុវត្តន៍​តាមបីជំហាន (១, ២ និង៣)​​ ៖



 ឥឡូវនេះ​សូមលោកអ្នកទាញ​រូប ពីក្រោម​ឡើង​មកលើ បញ្ឆិត (ដូចរូបខាងក្រោមនេះ) រួចចុច Enter
 ដើម្បីទទួលបាន​រូប​ភាពដូចបកពិតៗ សូមលោកអ្នកបន្ថែម​ស្រមោល​អោយ​រូបភាពនេះ (drop shadow) ដោយចូលទៅកាន់ Layer -> Layer Styles- > Blending Options ។ តែប៉ុណ្ណេាះ​លោកអ្នក​នឹង​ទទួលបាន​រូបភាព​ ដែល​ដូចជា បក​ចេញពី​បន្ទះ​អ្វីមួយពិតចឹង...៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More