ជាការ ពិតណាស់ Facebook គឺជាបណ្តាញ សង្គមមួយយ៉ាង សំខាន់ដែល មានតំលៃ ស្មើគ្រាប់បាយសំរាប់ យើងទាំង អស់គ្នារាល់ ថ្ងៃដើម្បី ទំនាក់ទំនង និងទទួលយក ពត៌មានពី គ្នាទៅវិញទៅមកក្នុង សង្គម គឺយើង មិនអាចខ្វះវា(Facebook)បានឡើយ។ សម្រាប់ អ្នកដែល មិនទាន់មានគណនេយ្យ Facebook ក៏បានបង្កើតវា ដើម្បីប្រើប្រាស់ និងទំនាក់ទំនង
ហើយសំរាប់ អ្នកដែលមាន គណនេយ្យ Facebook ស្រាប់ហើយ ក៏កំពុងតែ ប្រាស់ជា រៀងរាល់ថ្ងៃ យ៉ាងសប្បាយ រីករាយ ផងដែរ។
ក៏ប៉ុន្តែ មានអ្នក ប្រើប្រាស់ Facebook ច្រើន ខ្លាំងណាស់ ដែលជួប នឹងមួយ ចំនួនបញ្ហាក្នុងការលេង Facebook ដូចជាអ្នកខ្លះ ខូចគណនេយ្យ Facebook ឬមានភាព រំខានរអាក់រអួល ផ្សេងទៀត ជាដើម។ បញ្ហាដែល លើកយក មកពេលនេះ គឺមិនរាប់បញ្ចូល នូវបញ្ហា ដែលបណ្តាលមកពីកម្ម វិធី Facebook
ឬបញ្ហាទូរស័ព្ទ គឺរាប់តែ កំហុសរបស់ អ្នកប្រើប្រាស់ វាតែប៉ុណ្ណោះ។ ដូច្នេះហើយ ដើម្បីជៀសវាង កំហុសទៅ ថ្ងៃក្រោយទៀត សូម អ្នកទំាងអស់គ្នា ក្រលេកមើល
នូវចំនុច នីមួយៗ ដូចដែល យើងខ្ញុំបាន លើកខាងក្រោម៖
( សំរាប់ពាក្យសំខាន់ៗក្នុង Facebook៖ Like : ចូលចិត្ត, Comment : បញ្ចេញមតិយោបល់, Share : ចែករំលែក, Post
: បង្ហោះ រូបភាព ឬអត្តបទ, Friend : មិត្តភក្តិ,
Add : បូកបញ្ជូលជាមិត្ត,
Unfriend : ផ្តាច់មិត្តភាព ឬលុបមិត្តភិក្ភចេញ
, Block : បិទការទាក់ទងជាមួយមិត្តទាំងអស់,
Report រាយការណ៍ទៅក្រុមហ៊ុន Facebook,...)
១. ត្រូវប្រើប្រាស់ឈ្មោះពិតបើសិនជាអាច : ការប្រើឈ្មោះមិនពិតមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែនៅពេលដែលអ្នកមានបញ្ហាជាមួយ
Friend ណាម្នាក់នោះ ឬក្រុមណាមួយនោះនៅពេលដែលគេ Report ទៅក្រុមហ៊ុន Facebook ឲ្យបិទគណនេយ្យនោះ Facebook
របស់អ្នកនិងខូចបាត់បង់ជាក់ជាមិនខាន។ ដើម្បីដោះស្រាយបាន
លុះត្រាតែអ្នកចេះដោះហើយត្រូវប្តូរមកដាក់ឈ្មោះពិតរបស់វិញ ឬផ្តល់អត្តសញ្ញាណណាមួយដល់
Facebook ទើបជៀសវាងបានពីបញ្ហាទំាងនោះបាន ។
២. អ្នកទើបបង្កើត Account Facebook ត្រូវប្រើអ៊ីម៉ែល(Gmail,
Yahoo,...)៖ ត្រូវតែគោរពលក្ខខណ្ឌពីរយ៉ាងគឺ ទីមួយគឺអ្នកត្រូវប្រើប្រាស់អ៊ីម៉ែលដើម្បីបង្កើត
Account Facebook ។ ពេលបង្កើតរួចភ្លាមអ្នកត្រូវចូលក្នុងអ៊ីម៉ែលដែលយកមកប្រើដើម្បី
បង្កើត Facebook នោះភ្លាមដើម្បីទៅ Verify (បញ្ជាក់) ថាអ្នកពិតប្រាកដជាបានប្រើអ៊ីម៉ែលនោះដើម្បីបង្កើត Facebook
មែន ។ បើអ្នកប្រើលេខទូរស័ព្ទដើម្បីបង្កើត Facebook ដែល Verify មិនបាន នៅថ្ងៃណាមួយ Facebook
របស់អ្នកនឹងខូចជាក់ជាមិនខាន។ នេះជាបញ្ហាដែលប្រិយមិត្តទំាងអស់តែងតែជួបប្រទះរាល់ថ្ងៃច្រើនជាងគេ។
សូមលោកអ្នកចងចាំថា
ចាប់ពីចូលដល់ឆ្នាំ ២០១៥ មក Facebook បានធ្វើការកែប្រែគោលនយោបាយមួយចំនួនធំសំរាប់អ្នកលេងដើម្បីធ្វើ
ឲ្យគណនេយ្យ Facebook របស់អ្នកប្រើប្រាស់ម្នាក់ៗកាន់តែមានសុវត្ថិភាព
និងច្បាស់លាស់ជាក់លាក់ជាងមុន។ ដូច្នេះ បើកាលណាអ្នកចេះតែបង្កើតនោះ នៅពេលណាមួយនឹងខូចគណនេយ្យ
Facebook ហើយពិបាកក្នុងការស្រង់យកមកវិញណាស់បើអ្នកប្រើលេខទូរស័ព្ទ
ដើម្បីបង្កើត ពីព្រោះពេលដោះស្រាយបញ្ហាវាសួររកអ៊ីម៉ែល។ ចំនុចនេះសំខាន់ណាស់សូមកុំមើលរំលងអោយសោះ។
៣. សូមលោកអ្នកកុំ Add Friend លើសពីចំនួន ៥០ នាក់ក្នុងមួយថ្ងៃ៖
ជាពិសេសអ្នកដែលទើបតែបង្កើត Account
Facebook ថ្មីច្រើនតែចង់ Add Friend ឲ្យបានច្រើនភ្លាមៗដោយភ្លេចគិតពីលក្ខខណ្ឌរបស់ក្រុមហ៊ុន
Facebook ដែលក្រុមហ៊ុនមិនតំរូវឲ្យ Add Friend លើសពី 50 នាក់ ទេក្នុងមួយថ្ងៃ។ កាលណាអ្នក Add
Friend ច្រើនពេក Facebook វានឹងប្រាប់យើងថា
Please Slow Down (កុំ Add Friend លឿន
និងច្រើនពេកក្នុងមួយថ្ងៃ)។ ប៉ុន្តែសំរាប់ការ Confirm Friend Request (យល់ព្រមទទួលសំនូមពរពីការ Add Friend របស់គេ)
គឺមិនមានបញ្ហាអ្វីទេទោះបីលើសពី 50 នាក់ក៏ដោយ។
៤. ចំនួនកំណត់ Friend ក្នុង Facebook ដែលអ្នកអាចបូកបាន៖ 5000 នាក់គឺជាចំនួន Friend ដែលអ្នកប្រើប្រាស់ Facebook ម្នាក់អាចរាប់អានគ្នាបាន
តែបើលើសពីហ្នឹងទៀតគឺមិនបានទេ។ តែបើ Friend របស់អ្នកពេញហើយសូមអ្នកចូលទៅ
Unfriend ចំពោះអ្នកដែលមិនសូវសកម្មចេញក្នុងចំណោម
Friend ទាំងអស់របស់អ្នក បន្ទាប់មកទើបអាច Add Friend ថ្មីដែលអ្នកចង់ Add នោះបាន...។
៥. កុំ Post ពត៌មាន ឬរូបភាព
និងវីដេអូផ្តេសផ្តាស៖ ព្រោះការ Post រូបភាព
ពត៌មាន និងវីដេអូផ្តេសផ្តាសដូចជារូបភាពអាសអាភាសអាចធ្វើឲ្យគណនេយ្យ
Facebook របស់លោកអ្នកនឹងត្រូវខូចទៅថ្ងៃក្រោយ តែបើជាអ្នកដទៃដែលឃើញ
ពត៌មាន រូបភាព ឬវីដេអូនេះគេរាយការណ៍ ឬប្តឹងទៅក្រុមហ៊ុន Facebook ឲ្យត្រួតពិនិត្យគណនេយ្យ Facebook របស់អ្នក។
សូមអ្នកកុំគិតថា ធ្វើបែបណាក៏បានហើយមិនមានបញ្ហាដល់ Facebook របស់អ្នកឲ្យសោះ ពីព្រោះថាក្រុមហ៊ុន Facebook តាមដានរាល់ការលេង
និងការរាយការណ៍ពីអ្នកប្រើប្រាស់ Facebook ទំាងអស់លើពិភពលោកគ្រប់វិនាទី
។
៦. ការបាត់បង់រូបភាពចាស់ៗរបស់អ្នកដែលមានក្នុង Facebook ៖ មានអ្នកលេង Facebook ជាច្រើនខិតខំស្វែងរករូបភាព
ឬវីដេអូចាស់ៗរបស់ខ្លួននៅក្នុង Profile របស់ខ្លួន ប៉ុន្តែពួកគេរកមិនឃើញរូបភាព
ឬវីដេអូដែលចាស់ៗនោះទេ។ តើនេះមកពីមូលហេតុអ្វី? គឺបណ្ដាលមកពីក្រុមហ៊ុន
Facebook គេលុបចោលទិន្នន័យចាស់ៗរបស់អ្នកប្រើ Facebook
គ្រប់រូបដើម្បីឲ្យសល់លំហទំនេរសំរាប់ការលេង Facebook
របស់អ្នកបន្តទៅទៀត ពីព្រោះទិន្នន័យដែល Facebook ផ្ទុកគឺធំហួសហេតុពេកដែលចំាបាច់ត្រូវតែលុបចោលនូវរូបភាព
ឬវីដេអូរបស់អ្នកចោលខ្លះ។