4/21/2015

បញ្ហាដែល អ្នកត្រូវតែ ជៀសវាង នៅពេលបង្កើត និងប្រើប្រាស់ Account Facebook



ជាការ ពិតណាស់ Facebook គឺ​ជា​បណ្តាញ ​សង្គម​មួយ​យ៉ាង សំខាន់ដែល ​មាន​តំលៃ​ ស្មើ​គ្រាប់​បាយ​សំរាប់ ​យើង​ទាំង ​អស់​គ្នា​រាល់ ថ្ងៃដើម្បី​ ទំនាក់​ទំនង និង​ទទួល​យក ពត៌មាន​ពី​ គ្នា​ទៅ​វិ​ញ​ទៅ​មក​ក្នុង​ សង្គម គឺ​យើង ​មិន​អាច​ខ្វះ​វា(Facebook)​បាន​ឡើយ។  សម្រាប់ អ្នក​ដែល ​មិន​ទាន់​មាន​គណ​នេយ្យ Facebook ក៏​បាន​បង្កើត​វា​ ដើម្បី​ប្រើ​ប្រាស់ និងទំនាក់ទំនង ហើយ​សំរាប់ ​អ្នក​ដែល​មាន​ គណ​នេយ្យ Facebook ស្រាប់​ហើយ​ ក៏​កំពុង​តែ ​ប្រាស់​ជា ​រៀង​រាល់​ថ្ងៃ ​យ៉ាង​សប្បាយ រីករាយ ផងដែរ។
           
ក៏ប៉ុន្តែ​ មាន​អ្នក​ ប្រើ​ប្រាស់ Facebook ច្រើន​ ខ្លាំងណាស់​ ដែល​ជួប នឹងមួយ ចំនួនបញ្ហា​ក្នុង​ការ​លេង Facebook ដូច​ជា​អ្ន​ក​ខ្លះ​ ខូ​ច​គណ​នេយ្យ Facebook ឬ​មាន​ភាព រំខាន​រអាក់​រអួល ​ផ្សេង​ទៀត ជាដើម។ បញ្ហា​ដែល​ លើក​យក​ មកពេល​នេះ​ គឺមិន​រាប់​បញ្ចូល​ នូវ​បញ្ហា ​ដែល​បណ្តាល​មក​ពី​កម្ម​ វិធី Facebook ឬ​បញ្ហា​ទូរស័ព្ទ គឺ​រាប់​តែ​ កំហុស​របស់ អ្នក​ប្រើ​ប្រាស់ វា​តែ​ប៉ុណ្ណោះ។ ដូច្នេះហើយ​ ដើម្បី​ជៀស​វាង​ កំហុស​ទៅ ​ថ្ងៃ​ក្រោយ​ទៀត ​សូម អ្នកទំាងអស់គ្នា​ ក្រលេក​មើល​  នូវចំនុច នីមួយៗ​​ ដូច​ដែល យើងខ្ញុំបាន លើកខាង​ក្រោម៖

( សំរាប់ពាក្យសំខាន់ៗក្នុង FacebookLike : ចូលចិត្ត, Comment : បញ្ចេញ​មតិ​យោបល់, Share : ចែករំលែក, Post : បង្ហោះ រូបភាព ឬអត្តបទ,  Friend : មិត្តភក្តិ,  Add : បូកបញ្ជូលជាមិត្ត, Unfriend​​​ : ផ្តាច់​មិត្តភាព ឬលុបមិត្តភិក្ភចេញ , Block : បិទ​ការ​ទាក់​ទងជាមួយមិត្ត​ទាំងអស់, Report រាយ​ការណ៍​ទៅ​ក្រុម​ហ៊ុន Facebook,​...)



១. ត្រូវប្រើប្រាស់ឈ្មោះពិតបើសិនជាអាច : ការ​ប្រើ​ឈ្មោះ​មិន​ពិត​មិន​មែន​ជា​បញ្ហា​ធំនោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មានប​ញ្ហា​ជា​មួយ Friend ណាម្នាក់នោះ  ឬ​ក្រុម​ណា​មួយ​នោះ​នៅពេល​ដែល​គេ Report ទៅ​ក្រុម​ហ៊ុន Facebook ឲ្យ​បិទ​គណនេយ្យ​នោះ​ Facebook  របស់​អ្នក​និងខូចបាត់បង់ជាក់ជា​​មិន​ខាន។ ដើម្បី​ដោះ​ស្រាយ​បា​ន លុះ​ត្រា​តែ​អ្នក​ចេះ​ដោះ​ហើយ​ត្រូវ​ប្តូរ​មក​ដាក់​ឈ្មោះ​ពិតរបស់វិញ ឬផ្តល់​អត្តសញ្ញាណណាមួយ​ដល់ Facebook ​ទើប​ជៀសវាងបានពី​បញ្ហា​ទំាងនោះបាន ។

២. អ្នក​ទើប​បង្កើត Account Facebook ត្រូវ​ប្រើ​អ៊ីម៉ែល(Gmail, Yahoo,...) ត្រូវ​តែគោរព​លក្ខ​ខណ្ឌ​ពីរ​យ៉ាង​គឺ ទីមួយ​គឺអ្នក​​ត្រូវ​ប្រើ​ប្រាស់​អ៊ីម៉ែល​ដើម្បី​បង្កើត Account Facebook ។ ពេល​បង្កើត​រួច​ភ្លាម​អ្នក​ត្រូវ​ចូល​ក្នុង​អ៊ីម៉ែល​ដែល​យក​មក​ប្រើ​ដើម្បី​ បង្កើត​ Facebook នោះភ្លាម​ដើម្បី​ទៅ Verify (បញ្ជាក់)​ ថា​អ្នក​ពិត​ប្រាកដជា​បានប្រើ​អ៊ីម៉ែល​នោះ​ដើម្បី​បង្កើត Facebook មែន ។ បើ​អ្នក​ប្រើ​លេខ​ទូរស័ព្ទ​ដើម្បី​បង្កើត Facebook ដែល​ Verify មិនបាន នៅ​ថ្ងៃ​ណា​មួយ Facebook របស់​អ្នក​នឹង​ខូច​ជាក់ជា​មិន​ខាន។ នេះ​ជា​​បញ្ហា​ដែល​ប្រិយ​មិត្តទំាងអស់​តែង​តែ​ជួប​ប្រទះរាល់​ថ្ងៃ​ច្រើន​ជាង​គេ។

សូមលោក​អ្នក​ចង​ចាំ​ថា ចាប់​ពី​ចូល​ដល់​ឆ្នាំ ២០១៥ មក Facebook បាន​ធ្វើការ​កែ​ប្រែ​គោល​នយោបាយ​មួយ​ចំនួន​ធំ​សំរាប់​អ្នក​លេង​ដើម្បី​ធ្វើ​ ឲ្យ​គណនេយ្យ Facebook របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​កាន់​តែ​មាន​សុវត្ថិភាព និង​ច្បាស់​លាស់​ជាក់លាក់ជាង​មុន។ ដូច្នេះ បើ​កាល​ណា​អ្នក​ចេះ​តែ​បង្កើតនោះ នៅ​ពេល​ណា​មួ​យ​នឹង​ខូច​គណ​នេយ្យ Facebook ហើយ​ពិបាក​ក្នុង​ការ​ស្រង់​យក​មក​វិញ​ណាស់​បើ​អ្នក​ប្រើ​លេខ​ទូរស័ព្ទ​ ដើម្បី​បង្កើត ពីព្រោះ​ពេល​ដោះ​ស្រាយ​បញ្ហា​វា​សួរ​រក​អ៊ីម៉ែល។ ចំនុច​នេះ​សំខាន់​ណា​ស់សូម​កុំ​មើល​រំលងអោយសោះ។



៣. សូមលោកអ្នកកុំ Add Friend លើសពីចំនួន ៥០ នាក់​ក្នុង​មួយ​ថ្ងៃ៖  ជា​ពិសេស​អ្នក​ដែល​ទើប​តែ​បង្កើត  Account Facebook ថ្មី​ច្រើន​តែ​ចង់ Add Friend ឲ្យ​បាន​ច្រើន​ភ្លាមៗ​ដោយ​ភ្លេច​គិត​ពី​លក្ខ​ខណ្ឌ​របស់​ក្រុម​ហ៊ុន Facebook ដែល​ក្រុមហ៊ុនមិន​តំរូវ​ឲ្យ Add Friend លើស​ពី 50 នាក់ ទេ​ក្នុង​មួយ​ថ្ងៃ។ កាល​ណាអ្នក Add Friend ច្រើន​ពេក Facebook វា​នឹង​ប្រាប់​យើង​ថា Please Slow Down (​កុំ Add Friend លឿន និង​ច្រើន​ពេកក្នុងមួយថ្ងៃ)។ ប៉ុន្តែ​សំរាប់​ការ Confirm Friend Request (យល់​ព្រម​ទទួល​សំនូម​ពរ​ពីការ Add Friend របស់​គេ) គឺ​មិន​មាន​បញ្ហា​អ្វីទេ​ទោះ​បី​លើស​ពី 50 នាក់​ក៏​ដោយ។



៤. ចំនួន​កំណត់ Friend ក្នុង Facebook ដែល​អ្នក​អាច​បូក​បាន៖ 5000 នាក់​គឺ​ជា​ចំនួន Friend ដែល​អ្នក​ប្រើប្រាស់ Facebook ម្នាក់​អាច​រាប់​អាន​គ្នា​បាន​ តែបើ​លើស​ពី​ហ្នឹង​ទៀតគឺ​មិន​បាន​ទេ។ តែបើ Friend របស់​អ្នក​ពេញ​ហើយ​សូមអ្នកចូល​ទៅ Unfriend ចំពោះអ្នក​ដែល​មិនសូវ​សកម្ម​ចេញក្នុង​ចំណោម Friend ទាំង​អស់​របស់​អ្នក បន្ទាប់មក​ទើប​អាច Add Friend ថ្មី​ដែល​អ្នក​ចង់ Add នោះ​បាន...។
 

៥. កុំ Post ពត៌មាន ឬរូបភាព និង​វីដេអូ​ផ្តេស​ផ្តាស៖  ព្រោះការ Post រូបភាព ពត៌មាន និង​វីដេអូផ្តេស​ផ្តាស​ដូច​ជា​រូបភាព​អាស​អាភាស​អាច​ធ្វើ​ឲ្យ​គណ​នេយ្យ Facebook របស់លោកអ្នក​នឹង​ត្រូវខូច​ទៅ​ថ្ងៃ​ក្រោយ តែបើ​ជា​អ្នក​ដទៃ​ដែល​ឃើញ ពត៌មាន រូបភាព ឬ​វីដេអូ​នេះ​គេ​រាយការណ៍​ ឬ​ប្តឹង​ទៅ​ក្រុម​ហ៊ុន Facebook ឲ្យ​ត្រួត​ពិនិត្យ​គណ​នេយ្យ Facebook របស់​អ្នក។ សូម​អ្នក​កុំ​គិ​​ត​ថា ធ្វើ​បែប​ណា​ក៏​បានហើយមិន​មាន​បញ្ហា​ដល់ Facebook របស់​អ្នក​ឲ្យ​សោះ ពីព្រោះ​ថាក្រុមហ៊ុន Facebook តាម​ដាន​រាល់ការ​លេង និង​ការ​រាយការណ៍​ពី​អ្នក​ប្រើ​ប្រាស់ Facebook ទំាងអស់លើពិភពលោកគ្រប់​វិនាទី ។

៦. ការ​បាត់​បង់​រូបភាព​ចាស់ៗ​របស់​អ្នកដែលមានក្នុង Facebook  មាន​អ្នកលេង Facebook  ​ជា​ច្រើន​ខិត​ខំ​ស្វែង​រ​ក​រូបភាព ឬ​វីដេអូ​ចាស់ៗ​របស់​ខ្លួន​នៅ​ក្នុង Profile របស់​ខ្លួន​ ប៉ុន្តែពួក​គេ​រក​មិន​ឃើញ​រូប​ភាព ឬ​វីដេអូ​ដែល​ចាស់ៗ​នោះ​ទេ។ តើនេះ​មក​ពី​មូល​ហេតុ​អ្វី? គឺ​បណ្ដាលមក​ពី​ក្រុម​ហ៊ុន Facebook គេ​លុប​ចោល​ទិន្នន័យ​ចាស់ៗ​របស់​អ្នក​ប្រើ Facebook គ្រប់​រូប​ដើម្បី​ឲ្យ​សល់​លំហ​ទំនេរ​​សំរាប់​ការ​លេង Facebook របស់​អ្នក​បន្ត​ទៅទៀត​ ពីព្រោះ​ទិន្នន័យ​ដែល Facebook ផ្ទុក​គឺ​ធំ​ហួស​ហេតុពេក​ដែលចំាបាច់​ត្រូវតែ​លុប​ចោលនូវរូបភាព ឬវីដេអូរបស់អ្នកចោល​ខ្លះ។



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More