អំពើយើង
អ្វីដែលជំរុញឲ្យយើងខ្ញុំបង្កើតជាវ៉ិបសាយនេះទ្បើងគឺ
ក្នុងគោលគំនិតរួមចំណែកនិងចែករំលែកចំណេះដឹងថ្មីៗ
ដែលទាក់ទាងនិងបច្ចេកវីទ្យាថ្មីៗ និងពង្រីកភាសាខ្មែរឲ្យកាន់
តែទូលំទូលាយនៅលើបណ្តាញអ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ
និងចូលរួមចំណែកចែករំលែកជាបទពិសោធន៍ និងគន្លឹះផ្សេងៗជូនដល់កូនខ្មែរទូទៅ
ដែលមានបំណងចង់ដឹង និងស្វែងយល់ពីវិធី – របៀប ឬគន្លឺះនៃការអនុវត្តន៍
នានាដែលទាក់ទងនឹងផ្នែកព័ត៌មានវិទ្យាជាដើម។
ឯកសារ និងអត្ថបទមួយចំនួនដែលបានដាក់ផ្សាយស្ទើររៀងរាល់ថ្ងៃនេះ
គឺត្រូវបានដកស្រង់ចេញពីគេហទំព័រល្បីនានា (ប្រែសម្រួលពីភាសាអង់គ្លេស)
និងមួយចំនួនផ្សេងទៀតត្រូវបានរៀបចំ និងបង្កើតដោយយើងខ្ញុំ។.
សេចក្តីរំពឹងទុក៖
តទៅថ្ងៃមុខ យើងខ្ញុំរំពឹងទុកថា៖
ទីនេះជាកន្លែងផ្ទុកឯកសារចំណេះដឹងផ្នែកព័ត៌មានវិទ្យា (ជាពិសេសការអនុវត្តន៍)
សម្រាប់ចែករំលែកជូនដល់បងប្អូនជំនាន់ក្រោយ គ្រាន់ទុកជាឯកសារយោង។
យ៉ាងណាមិញ ខាងយើងខ្ញុំ រង់ចាំទទួលការរិះគន់ ក្នុងន័យស្ថាបនារបស់មិត្តអ្នកអាន
ដើម្បីកែលម្អវ៉ិបសាយមួយនេះ ឲ្យរឹតតែប្រសើរ និងក្លាយជាប្រយោជន៍សម្រាប់អ្នក
ទាំងអស់គ្នា។ យើងខ្ញុំនឹងបន្តទទួលអត្ថបទសំណូមពរពីប្រិយមិត្តទាំងអស់គ្នា
ហើយសូមសន្យាថា នឹងព្យាយាមស្វែងរកឯកសារយោង ឬគន្លឹះបន្ថែមនានា
មកបំពេញតាមតម្រូវការរបស់លោកអ្នក យើងខ្ញុំនិងខិតខំប្រមូលផ្ដុំដូចជា
ចំណេះដឹងទូទៅ សៀវភៅសិក្សាសំខាន់ៗ កម្មវិធី (Software) ពិសេសៗ
និងកម្មវិធីកំសាន្តមួយចំនួនទៀត ដែលបានមកពីសៃថ៏ដទៃនិងដោយសារ
ការខំប្រឹងប្រែងរបស់អ្នកដែលបានរួមចំនែក ចែករំលែកនូវចំនេះវិជ្ជាក៏ដូចជាឯកសារ
ឬសៀវភៅផ្សេងៗ។តាមតែសមត្ថភាពដែលអាចធ្វើទៅបាន។
0 comments:
Post a Comment