ជាការពិតណាស់សម្រាប់ប្រិយមិត្ត ដែលធ្លាប់ជួប នូវបញ្ហា Facebook ដូចជា
ត្រូវបានក្រុមហ៊ុន Facebook បិទមួយរយៈ (Temporary Block)
ឬក៏ត្រូវបាន ក្រុមហ៊ុន Facebook បិទចោលទាំងស្រុង (Disable)
ឬបិទមិនអោយ Comment
ជាដើម.។
នោះភាគច្រើនអ្នក មិនបានដឹង អំពីមូលហេតុ ពិតប្រាកដដែលបណ្ដាលអោយ Facebook បិទគណនេយ្យ អ្នកមិនអោយលេង,
ដោយសារអ្នក មិនបានដឹងអំពីបំរាម
ឬភ្លេចនូវសកម្មភាពដែលបាន ប្រព្រឹត្តខុស នឹងបំរាមហ្វេសបុកជាដើម
។
ពិតហើយថា Facebook
បិទយើងក៏ ដោយសារតែយើង ល្មើសនឹងបំរាមរបស់វាដូចជា ហាមមិនអោយ
បង្ហោះ រូបភាពអាភាស មិនអោយយកវីដេអូរបស់ គេយកមកបង្ហោះ
ឬមិនអោយប្រើឈ្មោះក្លែងក្លាយជាដើម។
ប៉ុន្តែសកម្មភាពទាំងនេះនៅមិនទាន់ធ្ងន់សម្រាប់ឲ្យ ក្រុមហ៊ុន Facebook
ដាក់ទណ្ឌកម្មនៅលើ ហ្វេសបុករបស់អ្នកនៅឡើយទេ, វានៅជារឿងតូចតាច...។
តើអ្វីទៅដែលជាកំហុសឆ្គងដ៏ធំធ្ងន់ជាងគេ?
ហើយហេតុអ្វីបានជាចំណុចនោះគឺជាចំនុចសំខាន់ជាងគេ?
សម្រាប់អ្នកដែលទើបតែបង្កើត Account Facebook ថ្មីៗប្រើបានតែ ៣ ទៅ ៤ ថ្ងៃក៏ត្រូវបាន Facebook បិទចោល
ហើយអ្នកប្រើចាស់ ក៏ជួបនូវករណីបែបនេះដែរ។
មូលហេតុគឺ ដោយសារតែអ្នកធ្វើការ Add Friend (រាប់អានមិត្ត)
ច្រើនលើសចំនួនកំណត់ របស់ក្រុមហ៊ុនហ្វេសប៊ុក
(កំណត់ត្រឹមតែ ៥ទៅ១០ នាក់ក្នុងមួយថ្ងៃ)។
តាមទំហំទិន្នន័យដែល
Facebook ត្រូវទទួលផ្ទុកពី អ្នកលេងហ្វេសប៊ុក បានបង្ហាញថា Friend
Request គឺជាសកម្មភាពមួយនៅលើ Facebook
ដែលស៊ីទិន្នន័យធំ ជាងសកម្មភាពនានាទាំងអស់(ដែលលើសពីការបង្ហោះរូប
ភាព វីដេអូ ឬ Comment...)។
ពេលដែលយើង Add Friend ទៅកាន់មិត្តក្នុង Facebook
គឺវាស៊ីទំហំផ្ទុកដល់ទៅ ៨០% ឯណោះ
ខណៈពេល ដែលសកម្មភាពផ្សេងៗសរុបចូលគ្នាស៊ីតែ ២០% ។
នេះជារឿងដែល មិនគួរឲ្យជឿមួយដែល យើងគ្រាន់តែចុចសោះ
ស៊ីទំហំផ្ទុកធំដល់ម្លឹង។ មូលហេតុនេះហើយបានជា ក្រុមហ៊ុន
Facebook ដាក់ចេញនូវ បំរាមហាមតឹងតែងបំផុត
និងពិន័យយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលឧស្សាហ៍ Add Friend ច្រើន, ដូចជាបិទ Account
Facebook នោះបណ្តោះអាសន្ន ឬបិទចោលទាំងស្រុងតែម្តង។
មូលហេតុខាងលើនេះហើយ ដែលបណ្ដាលឲ្យក្រុមហ៊ុនហ្វេសប៊ុកបិទ Account Facebook របស់អ្នកចោល
.៕ អរគុណចំពោះការតាមដានទស្សនា.