9/01/2015

មូល​ហេតុ​​នាំ​ឲ្យ​ Facebook បិទ​គណ​នេយ្យ​អ្នក​ចោល​ ឬ​បិទ​ Comment

ជាការពិតណាស់សម្រាប់​ប្រិយ​មិត្ត​ ដែល​ធ្លាប់​ជួប នូវ​បញ្ហា​​ Facebook ដូច​ជា​ ត្រូវ​បាន​ក្រុម​ហ៊ុន​ Facebook បិទ​មួយ​រយៈ​ (Temporary Block) ឬក៏​ត្រូវ​បាន ​ក្រុម​ហ៊ុន​ Facebook បិទ​ចោល​ទាំង​ស្រុង​ (Disable) ឬ​បិទ​​មិន​អោយ​ Comment ជា​ដើម.។

​នោះ​ភាគ​ច្រើន​អ្នក ​មិន​បាន​ដឹង ​អំពី​មូល​ហេតុ ​ពិត​ប្រាកដ​ដែល​បណ្ដាលអោយ​ Facebook បិទគណ​នេយ្យ ​​អ្នកមិន​អោយ​លេង​,​ ដោយ​សារ​អ្នក ​មិន​បានដឹង​អំ​ពី​បំរាម​​ ឬ​ភ្លេច​នូវ​សកម្ម​ភាព​ដែល​បាន ​ប្រ​ព្រឹត្ត​ខុស ​នឹង​បំរាម​ហ្វេស​បុក​ជា​ដើម ​។

ពិត​ហើយ​ថា​ Facebook បិទ​យើង​ក៏ ​ដោយ​សារ​តែ​យើង ​ល្មើស​នឹង​បំរាម​របស់​វា​ដូច​ជា ​ហាម​មិន​អោយ​ បង្ហោះ​ រូបភាព​អា​ភាស​ មិន​អោយ​យក​វីដេអូរ​បស់​ គេ​យ​​​កមក​បង្ហោះ​ ឬមិន​អោយ​ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​ជា​ដើម​។ 

ប៉ុន្តែ​សកម្ម​ភាព​ទាំង​នេះ​នៅ​មិន​ទាន់​ធ្ងន់​សម្រាប់​ឲ្យ​ ក្រុមហ៊ុន Facebook ដាក់​ទណ្ឌ​កម្ម​នៅ​លើ​ ហ្វេស​បុក​របស់​អ្នក​នៅ​ឡើយ​ទេ​,​ វា​នៅជា​​រឿង​តូ​ច​តាច​...។ 

តើ​អ្វី​ទៅ​ដែល​ជា​កំហុស​ឆ្គង​ដ៏​ធំធ្ងន់​ជាង​គេ​? ហើយ​ហេតុ​អ្វី​បាន​ជាចំណុច​នោះ​គឺ​ជា​ចំនុច​សំ​ខាន់​ជាង​គេ​?

សម្រាប់​អ្នក​ដែល​ទើប​តែ​បង្កើត​ Account Facebook ថ្មីៗ​​ប្រើ​បា​ន​តែ​ ៣ ទៅ ៤ ​ថ្ងៃ​ក៏​ត្រូវ​បាន Facebook បិទ​ចោល​ ហើយ​អ្នក​ប្រើ​ចាស់​ ក៏​ជួប​នូវករ​ណីបែប​នេះ​ដែរ​។ 

មូល​ហេតុ​គឺ ​ដោយ​សារ​តែ​អ្នក​ធ្វើ​ការ​ Add Friend (រាប់​អាន​មិត្ត​) ច្រើន​លើស​ចំនួន​កំណត់​ របស់​ក្រុមហ៊ុនហ្វេស​ប៊ុក​ (កំណត់​ត្រឹម​តែ​ ៥​ទៅ​១០​ នាក់ក្នុង​មួយ​ថ្ងៃ​)។ 

តាម​​ទំ​ហំ​ទិន្ន​ន័យ​ដែល​ Facebook ត្រូវ​ទទួល​ផ្ទុក​ពី​ អ្នក​លេង​ហ្វេស​ប៊ុក បាន​បង្ហាញ​ថា​ Friend Request គឺ​ជា​សកម្ម​ភាព​មួយ​នៅ​លើ​ Facebook ដែល​ស៊ី​ទិន្ន​ន័យ​ធំ​ ជាង​សកម្ម​ភាព​នា​នា​ទាំង​អស់​(ដែលលើស​ពី​ការ​បង្ហោះ​រូប​ ភា​ព វី​ដេ​អូ​ ឬ Comment...)។

ពេល​ដែល​យើង​ Add Friend ទៅ​កាន់​មិត្ត​ក្នុង​ Facebook គឺ​វា​ស៊ី​ទំ​ហំ​​ផ្ទុក​ដល់​ទៅ​ ៨០% ឯណោះ​ ខណៈ​ពេល ដែល​សកម្ម​ភាព​ផ្សេង​ៗសរុប​ចូល​គ្នា​ស៊ី​តែ​ ២០%​ ។

នេះ​​ជា​រឿង​ដែល ​មិន​គួរ​ឲ្យ​ជឿ​មួ​យ​ដែល​ យើង​គ្រាន់​តែ​ចុច​​សោះ ​ស៊ី​ទំ​ហំ​ផ្ទុក​ធំ​ដល់​ម្លឹង​។ មូល​ហេតុ​នេះ​ហើយ​បាន​ជា ​ក្រុម​ហ៊ុន​ Facebook ដាក់​ចេញ​នូវ ​បំ​រាមហាម​តឹង​តែង​បំផុត​ និង​ពិ​ន័យយ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នក​ដែល​ឧស្សាហ៍​ Add Friend ច្រើន​, ដូច​ជា​បិទ​ Account Facebook នោះ​បណ្តោះ​អាសន្ន​ ឬ​បិទ​ចោល​ទាំង​ស្រុង​តែ​ម្តង​។ 

​មូល​ហេតុ​ខាងលើនេះហើយ ដែល​បណ្ដាល​ឲ្យក្រុមហ៊ុន​ហ្វេស​ប៊ុក​បិទ​ Account Facebook របស់​អ្នក​ចោល ​.៕ អរគុណចំពោះការតាមដានទស្សនា.


 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More