5/30/2015

របៀបផាត់ពណ៌អោយផ្លែក្រូច ជាមួយ Photoshop.

 
សួស្ដី! ថ្ងៃនេះ អំបូរ អាយធី​ សូមធ្វើការបង្ហាញលោកអ្នក
អំពីរបៀបផាត់ពណ៏អោយផ្លៃក្រូចវិញម្ដង
តែពេលនេះខ្ញុំនឹងបង្ហាញពីរបៀបប្តូរពណ៌(Color Replacement)
 ដែលខ្ញុំលើកពីការប្តូរពណ៌ក្រូច
(មើលរូបខាងក្រោម)នេះមកបង្ហាញតែម្តង។

ជំហានទី០១: អ្វីដែលលោកអ្នកត្រូវការដំបូង
គឺរូបក្រូចមួយសូមចុចលើអក្សរ ” ទាញយករូបក្រូច” ។
បន្ទាប់​មក​បើក​វា​ចូល​ទៅ​ក្នុង​កម្មវិធី Adobe Photoshop
របស់​លោកអ្នក ដោយ​ចុច Ctrl+O រួច​ចុច​លើ​ប្រអប់ Open ។

បន្ទាប់មក​គឺ​ចុច​លើ​រូប Brush រួច​ជ្រើសយក
Color Replacement Tool (B) (មើលរូបខាងក្រោម) ។

 
ជំហានទី០២: បន្ទាប់មកទៀតជ្រើសពណ៌ Foreground របស់អ្នក បន្ទាប់មកចុច OK (មើលខាងក្រោមរូប) ។

 ជំហានទី០៣:ក្រោយពីជ្រើស Foreground ហើយ យើងចាប់ផ្តើមធ្វើការផាត់ពណ៌តាមកន្លែងដែលយើងចង់បាន (មើលរូបខាងក្រោម) ។


ជំហានទី០៤: ធ្វើ​បែប​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ដោយ​ប្រើ​ពណ៌​ផ្សេងគ្នា បើលោក​អ្នក​ផាត់​លើស​ អ្នក​អាច​ធ្វើ​ការ​លុប​ចេញ ដោយ​ប្រើ History Brush Tool (Y) ព្រោះ​វា​អាច​ធ្វើការ​លុប​លើ​ការ​ផាត់​ដោយ​មិន​ប៉ះពាល់ដល់រូប ។


ជំហានទី០៥: បើ Brush របស់អ្នកធំពេកអ្នកអាចបន្ថយវាទៅតាមទំហំដែលអ្នកចង់បាន (មើលរូបខាងក្រោម) ។


 ជំហានទី០៦:ការផាត់ក្លែបក្រូចរួចរាល់ហើយ លោកអ្នកអាចផាត់សំបកឬក្រូចផ្សេងទៀតបានដោយប្រើ Tools ដដៃលនេះ ។ 

ចំណំា: Tool នេះ​អាច​ប្រើ​ដើម្បី​ប្តូរ​តាម​កន្លែង​នីមួយៗ ដែល​យើង​ចង់​បាន ហើយ​វា​ប្តូរ​ទៅ​តាម​ការ​ផាត់​របស់​យើង ។ សម្រាប់​ពណ៌ស និង ពណ៌ខ្មៅ​គឺវាពិតជា​ពិបាក​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ណាស,
លោកអ្នកអាចផាត់ប្តូរពណ៌លើរូបផ្សេងទៀត មិនមែនត្រឹមតែរូបក្រូចតែមួយនោះទេ....។

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More