4/02/2015

ចំណុច 7 យ៉ាង បញ្ជាក់ថាកុំព្យូទ័រ របស់អ្នកឆ្លងមេរោគ!!



1 - ល្បឿនរបស់កុំព្យូទ័រកាន់តែយឺតទៅខុសពីធម្មតា

    
ល្បឿនរបស់កុំព្យូទ័រកាន់តែយឺតទៅខុសពីធម្មតា
នៅពេលដែលមេរោគឆ្លងចូលក្នុងកុំព្យូទ័រ មេរោគវាបានដំណើរការដោយខ្លួនវា
នៅលើកុំព្យូទ័ររបស់យើង ហើយ វាបានទាញទំហំ CPU និង RAM របស់កុំព្យូទ័រ ដែលជាហេតុធ្វើឲ្យដើរយឺត ។


 
2 - កុំព្យូទ័រ​របស់យើង Restart ដោយខ្លួនឯង

 ករណីដែលកុំព្យូទ័រ Restart នេះបណ្តាលមកពីមេរោគបានបញ្ជាទៅលើវា គឺពេលដែលយើងបើក បានពីរបីនាទី ស្រាប់តែវា Restart តែម្តង ។



 3 - បង្ហាញផ្ទាំង Error Message   


ករណីនេះមិនប្រាកដថាឆ្លងទេ ។ ពេលខ្លះយើងប្រើខុសអ្វីមួយ ។




4 - មិនអាចCopy ឯកសារចូលHard drive បាន



នៅពេលដែលកុំព្យូទ័រមិនទាន់ឆ្លងមេរោគ យើងអាចCopy ចេញចូលតាមចិត្ត ប៉ុន្តែនៅពេលដែលមេរោគខ្លះ ចូល វាធ្វើឲ្យការ Copy របស់យើងមិនដំណើរការ ។



5 - មិនអាចដំណើរការកម្មវិធីផ្សេងៗបាន

មានមេរោគមួយចំនួន ពេលដែលវាឆ្លងចូលក្នុងកុំព្យូទ័រ វាបានបំផ្លាញfile ដំណើររបស់កម្មវិធីដែលមាននៅក្នុង កុំព្យូទ័រ ។


6 - មិនអាចបង្ហាញfile folder ដែលយើងបានលាក់


នៅពេលដែលយើងចូលទៅក្នុង Folder Option ដើម្បីបង្ហាញ file ដែលយើងបានលាក់ គឺវាមិនបានបង្ហាញឲ្យ យើងទេ នេះបណ្តាលមកពីមេរោគវាបញ្ជាឲ្យលាក់ភ្លាមៗ វិញមិនឲ្យយើងឃើញ ។


 7 - មិនអាចបើក Test Manager និង Folder Option

 ករណីមិនអាចបើកបាននេះ ពេលខ្លះដោយសារគេបិទវានៅក្នុង Regesty ប៉ុន្តែបើមិនបានបិទវាទេគឺដោយសារ តែមេរោគបានបិទវា ។




0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More