3/30/2015

ក្មេង​ស្រី​អាយុ ៧ឆ្នាំ​ Hack Wi-Fi ​ខ្លាំង​ជាង​​អ្នក​ជំនាញ IT ទៀត​

មេង​ស្រី​​ជនជាតិ​អង់គ្លេស​អាយុ​​៧ឆ្នាំ​មួយ​រូប​ អាច​ Hack ​ប្រព័ន្ធ Wi-Fi ​ បាន​ដោយ​ជោគជ័យ​ ដោយប្រើរយះ​ពេល​ត្រឹម​តែ ១០នាទី និង ៥៤វិនាទី​ប៉ុណ្ណោះ។​ ​​​​​​​​​​ ក្មេង​ស្រី​​​មាន​ទេពកោសល្យ​អាយុ​៧ឆ្នាំ រូប​​នេះ​​មានឈ្មោះ​ថា Betsy Davies ។ នាង​ត្រូវ​បាន​​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​​អ៊ីនធឺណិត​ឯកជន Hidemyass.com (HMA) ជ្រើស​រើស​ឲ្យ​រូបនាងសាក​
ល្បង​ Hack  WiFi ចូល​​ក្នុង កុំព្យូទ័រ​មួយ​​ (កុំព្យូទ័រ​សម្រាប់​ធ្វើ​តេស្ត) តាម​រយៈ​ប្រព័ន្ធ WiFi ។ មុន​ពេល​ចាប់​ផ្ដើម Hack  ក្មេង​ស្រី​ Betsy Davies​ បាន​ស្វែង​រក​វីដេអូ​បង្រៀន​ពី​ការ Hack ប្រព័ន្ធ Network  តាម​រយៈ Google និង YouTube។ បន្ទាប់​ពី​មើល​វីដេអូ​រួច​ហើយ Davies​ ក៏​ចាប់​ផ្តើម​ Hack ប្រព័ន្ធ WiFi ដោយ​ដំឡើង Rogue Access Point (វា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​លក្ខណៈ MITM (man-in-the-middle attack) ​ហើយ​​​ត្រូវ​បាន​ដំឡើង​​លើ​​​ប្រព័ន្ធ​​ Network របស់​ក្រុមហ៊ុន​ណា​មួយ​ ដោយ​ស្ងាត់​ៗ​ ដើម្បី​​លួច​យក​ទិន្នន័យ​ពី​​ក្នុង​កុំព្យូទ័រ​​។

 convallis quis,
ខណៈ​​​ពេលកំពុង​ដំណើរ​ការ​ (Hack)  Davies អង្គុយ​​នៅ​ចន្លោះ​កណ្ដាល​នៃ​ឧបករណ៍​ផ្គត់​ផ្គង់​ Wi-Fi  និង កុំព្យូទ័រ​ដែល​ត្រូវ​ Hack ដែល​​​​នេះ​​ឲ្យ​ឈ្មោះ​ថា MITM ។ ទី​បំផុត​ក្មេង​ស្រី​អាយុ ៧ឆ្នាំ​ខាង​លើ​អាច Hack  Wi-Fi បាន​ដោយ​ជោគជ័យ​ ប្រើ​ពេល​តែ១០នាទី និង ៥៤វិនាទី។




ការ​ធ្វើ​តេស្ត​មួយ​នេះ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អ្នក​ជំនាញ​ ​​និងឯករាជ្យ​ផ្នែក​សុវត្ថិភាព​លើ​អ៊ីនធឺណិត លោក Marcus Dempsey និង​ក្រុមហ៊ុន​ HMA (រៀប​រាប់​ខាង​លើ)។ មូលហេតុ​អ្នក​ជំនាញ​តម្រូវ​ឱ្យ​ក្មេង​ស្រី Davies សាក​ល្បង Hack Wi-Fi គឺ​ដោយ​សារ​ចង់​ដឹង​ពី​មូល​ហេតុ​​ ដែល​នាំ​ឱ្យ​​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​​ងាយ​​រង​គ្រោះ (ការ​ Hack ចូល​កុំព្យូទ័រ) ដោយ​សារ​ប្រព័ន្ធ Wi-Fi។

ក្រោយ​ពី​ទទូល​បាន​លទ្ធផល​ពី​ការ​ធ្វើ​តេស្ត​ពី​សំណាក់​ក្មេង​ស្រី​អាយុ​ ​​ ៧ឆ្នាំ Betsy Davies រួច​ហើយ​ អ្នក​ជំនាញ​​បាន​សន្និដ្ឋាន​​​ថា​ ប្រព័ន្ធ​ Wi-Fi គឺ​ពិត​ជា​ងាយ​នឹង​រង​ការ​វាយ​ប្រហារ​ខ្លាំង​មែន​ទែន ដោយ​ថា​ "ត្រឹម​តែ​ក្មេង​តូច​មួយ​សោះ​ក៏​អាច​ Hack បាន​ដែរ​​”.....៕



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More