4/09/2015

វិធីងាយៗដើម្បីបញ្ឈប់​ការ​រំខាន​​ Restart Computer ក្រោយពេល Update Window!

អ្នកពិតជាមានការ​​ធុញទ្រាន់ណាស់មែនទេ​នៅពេល  Computer របស់​លោកអ្នក​ ទាមទារ​ឲ្យ​Restart ម៉ាស៊ីន​ បន្ទាប់ពី​​លោកអ្នក​បានអាប់ឌេត​វីនដូរ? ជាធម្មតា​​រាល់ពេល​ដែល​លោកអ្នក​អាប់ឌេត​វីនដូ​រួចហើយ វាតែងតែទាមទារ​ដូច្នេះ។

 

ជំហានទី១៖ សូមបើក Notepad

ដោយចុចលើប៊ូតុង Start > វាយពាក្យ Run > វាយពាក្យ​ “Notepad”

 

 

បន្ទាប់មកសូមចូលក្នុងទៅកាន់ Notepad រួចវាយ Command  net stop wuauserv  (ដូចរូបខាងលើ)។ បន្ទាប់មក​សូមរក្សាទុក File នោះ។

 

ជំហានទី២

 

 

  សូមអ្នករក្សា File ទុកជា​ប្រភេទដំណើរការបាន (executable batch file) ដែលនឹងអាច​ដំណើរការបាន​ ពេលដែល​ចុចពីរដង​លើ File នោះ។ ធ្វើដូចនេះ​ដើម្បី​បញ្ឈប់នូវ​សេវា​អាប់ឌេតរបស់​វីនដូ​ដោយស្វ័យប្រវត្តិ។ សូមចំណាំថា៖ ត្រង់ Save as type ត្រូវកំណត់ថា “All Files” បើមិនដូច្នេះ​ទេ​លោកអ្នកនឹង​បង្កើត File *.txt ជាក់ជាមិនខាន។ សូមរក្សាវាជា “.bat” ឧទាហរណ៍៖ “stop this.bat” ដូចបានបង្ហាញ​ខាងលើ។

ជំហានទី៣

 តាមរូបខាងក្រោម នេះជា File stop this.bat ដែលមានទំហំតូចមាន​ត្រឹមតែ ១៨បៃត៍​តែប៉ុន្នោះ (18 bytes) ។ នៅពេលដែល​វីនដូរបស់អ្នក បង្ហាញ​ផ្ទាំង​ដែលទាមទារ​ឲ្យអ្នក​ Restart នោះ សូមចុចពីរដងលើ File stop this.bat  ដើម្បីដំណើរការ command (ដែលបានសរសេរទុកនៅ​ក្នុង Notepad) និងបញ្ឍប់សេវាកម្មនោះ។ លោកអ្នក​នឹងលែងទទួលបាន​ការផ្ទាំង​រំខាន​នោះ​ទៀតហើយ។ សេវាកម្មនេះនឹង​ត្រូវបានចាប់​ផ្តើម​សារជាថ្មី នៅពេល​ដែលអ្នក Restart កុំព្យូទ័រ ។ សូមតំឡើង​ការអាប់ឌេតនោះ​ជាការស្រេច។

 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More