4/08/2015

តើមានដឹងអត់ថា ទូរស័ព្ទរបស់ Apple ម៉ូដែលណាដែលកាន់ថ្មបានយូរជាងគេ?


សព្វថ្ងៃនេះទូរស័ព្ទ iPhone ជាមធ្យមអាចកាន់ថ្មបាន រយៈពេលប្រហែល ២៥០ម៉ោងប៉ុណ្ណះសម្រាប់ការបើកទូរស័ព្ទចោល ‘Standby’។  ដោយផ្អែកតាមការពិសោធន៍របស់អ្នកប្រើប្រាស់ iPhone មួយចំនួននៅក្នុងសហរដ្ឋអាមេរិក


និងតាមបណ្ដាលប្រទេសដ៏ទៃទៀត ។ តាមលទ្ធផលពិសោធន៍ជាច្រើនបានបង្ហាញថា  iPhone 6 Plus គឺជាស្មាតហ្វូនដែលកាន់ថ្មបានរយៈពេលយូរជាងគ្រប់ម៉ូដែល  iPhone ទាំងអស់របស់ក្រុមហ៊ុន  Apple ។ ដូច្នេះ ប្រសិនបើប្រិយមិត្តកំពុងស្វែងរកម៉ូដែល iPhone ដែលកាន់ថ្មបានយូរយកមកប្រើប្រាស់  គួរតែជ្រើសរើស  iPhone 6 Plus មិនខុសទេ។




កាលពីខែមុន គេហទំព័រ Fortune បានធ្វើស្ថិតិទៅលើអ្នកប្រើ iPhone នៅសហរដ្ឋអាមេរិកចំនួន ១០០នាក់ ដែលជាមនុស្សពេញវ័យ ហើយបានសាកសួរទៅកាន់ពួកគេថា តើមានមុខងារអ្វីខ្លះ  ទៀតដែលគេចង់ឃើញមាននៅលើ iPhone របស់ពួកគេ។

 ៣៣% នៃពួកគេបានឆ្លើយថា ចង់ឱ្យ iPhone កាន់ថ្មបានរយៈពេលយូរជាងមុនថែមទៀតផង  គឺពួកគេពេញចិត្តហើយ។ ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍបំពាក់បច្ចេកវិទ្យាទំនើបៗទៅលើ iPhone ជំនាន់ក្រោយៗ ទៀតធ្វើឲ្យរូបរាងរបស់វាកាន់តែស្រស់ស្អាត ហើយមានទំងន់ស្រាល ស្ដើងជាងមុន ។

 ប្រសិនបើអ្នកយល់ថា អាយុកាលប្រើប្រាស់ iPhone ឲ្យបានយូរ គឺមានសារៈសំខាន់សម្រាប់អ្នក អ្នកអាចប្រើប្រាស់ថ្មជំនួយបន្ថែមថាមពលទៅលើ iPhone បាន ពោលវាប្រៀបបានដូចជាថ្មដែលអាចដោះដាក់វិញបានដូចនៅលើ Galaxy S5 អីចឹងដែល៕



 បើតាមតារាងប្រៀបធៀបខាងក្រោម អាយុកាលនៃថ្មគ្រប់ម៉ូដែលទំាងអស់របស់  iPhone ខាងលើបង្ហាញថា iPhone 6 Plus អាចកាន់ថ្មបានរយៈពេលយូរជាងគេ។ ហើយដោយឡែកចាប់ពី iPhone 6 ចុះក្រោមដល់ iPhone 4S វិញ គឺកាន់ថ្មចាញ់ iPhone 3G, 3GS និង iPhone 4 ទៅវិញ។

យោងតាមក្រាបខាងលើបង្ហាញថា iPhone 6 Plus កាន់ថ្មបានយូរជាងគ្រប់ម៉ូដែល iPhone ទាំងអស់បានរយៈពេល ៣៨៤ម៉ោង ខណៈដែល iPhone 6 កាន់បានរយៈពេល ២៥០ម៉ោងនោះ។

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More