8/15/2015

[កម្មវិធីកុំព្យូទ័រ]: Mozilla Firefox 40.0.2 (ជាភាសាខ្មែរ)

យោង​ទៅ តាម​ការ ប្រកាសផ្សាព្វ​​ផ្សាយ ​របស់​​គេហទំព័រ សហគមន៍ Mozilla ខ្មែរ បាន​អោយ ​​ដឹង​ថា «នៅ​ពេល​​នេះ​ ​កម្មវិធី Mozilla Firefox ជំនាន់ 40.0.2 មាន​ជា​​ភាសា​ខ្មែរ ​ទៀតហើយ» យើង​អាច​​ ធ្វើ​ការ​ទាញ​យក ​​ទៅ​ប្រើ​ប្រាស់​ បាន​​ដោយ​សេរី និង​មិនគិត​ថ្លៃ ​​ទៀតផង។

នៅ​ក្នុង​​ អត្ថបទ​​ដើម របស់​គេហទំព័រ ​​សហគមន៍​​នោះ ក៏​មាន​ការ ​សំណូម​​ពរ ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ​ទាំង​អស់​គ្នា មេត្តា​ចូលរួមសហការ ​​គ្នា​ជួយ​ផ្ដល់​ មតិ​យោបល់ កែ​លម្អ​ការ​បក​ប្រែ ឲ្យ​កាន់​តែ ​មាន​ភាព​ច្បាស់​លាស់ និង​ល្អ​ថែម​ទៀត។

តើ​អ្នកបាន​ត្រៀម ​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់ Mozilla Firefox 40.0.2 ជា​ភាសា​ខ្មែរនេះ​ហើយ ឬនៅ?

ចូលរួម​ទាំង​អស់​​គ្នា ប្រើប្រាស់ ​កម្មវិធី​ជា​​ភាសា​ខ្មែរ ដើម្បី​លើក ​​តម្កើង​ភាសា​ខ្មែរ​ដែល ជាភាសាជាតិយើង ក្នុង​វិស័យ ​​បច្ចេកវិទ្យា ​ព័ត៌មាន​វិទ្យា ឲ្យ​កាន់​តែ មានភាព​រីក​​ចម្រើន ​​ឡើង​​ថែមទៀត ដើម្បីបង្ហាញ ដល់ពិភពលោក បានស្គាល់.៕


ទាញយកMozilla Firefox 40.0.2 (ភាសាខ្មែរ) សម្រាប់ Windows
ទាញយកMozilla Firefox 40.0.2 (ភាសាខ្មែរ) សម្រាប់ Mac    
ទាញយកMozilla Firefox 40.0.2 (ភាសាខ្មែរ) សម្រាប់ Linux 
ទាញយកMozilla Firefox 40.0.2 (ភាសាខ្មែរ) សម្រាប់ Linux 64





សូមជួយចែករំលែកបន្ត, អរគុណ!

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More