8/13/2015

តើការពារខ្លួនពី Hacker របៀបណាលើ Facebook និងឧបករណ៍របស់អ្នក ?

តើការពារខ្លួនពី Hacker បែបណា សម្រាប់អ្នក មិនសូវចេះកុំព្យូទ័រ?  លោកអ្នក ប្រើប្រាស់ បណ្តាញសង្គម មួយចំនួនជា អ្នកជំនាញខាងកុំព្យូទ័រ ប៉ុន្តែ មួយចំនួន មិនសូវស្គាល់ ពីកុំព្យូទ័រច្បាស់លាស់ នៅទ្បើយទេ។

ដូច្នេះ ហើយ លោកអ្នក ត្រូវស្វែងយល់ ពីវិធីសាស្ត្រ ងាយៗមួយចំនួន ដើម្បីធ្វើការទប់ស្កាត់ និងការពារ ខ្លួនឯងពីសំណាក់ Hacker នៅពេល មិនមាន អ្នកជំនាញកុំព្យូទ័រ ក្បែរខ្លួនលោកអ្នក។

 ​វិធីការពារ :

1.មិនត្រូវចុចលេង កម្មវិធីណាដែល មិនចាំបាច់ ដោយកម្មវិធី នោះមាន លក្ខណៈជា កម្មវិធីជំនួយ ឧបករណ៍ផ្សេងៗ។

2.មិនត្រូវ ចុចលើវ៉ិបសាយ ដែលលោត Pop Up ដំណាល នឹងការបើកវ៉ិបសាយ របស់យើង ឬបើក Browser អ៊ិនធើណេត ដែលមាន លក្ខណៈជាកម្មវិធីជំនួយ ឬហ្គេមដែលល្បីៗ ដែលតម្រូវ ឱ្យអ្នក Install.។

3.មិនត្រូវ Log ចូល ឬប្រើប្រើប្រាស់ ឧបករណ៍ អ្នកដ៏ទៃដើម្បី ធ្វើការងារ របស់ខ្លួនបើមិនចាំបាច់.។

4.មិនត្រូវ ចុចលេងហ្គេម ឬកម្មវិធី ដែលផ្សព្វផ្សាយ ខ្លាំងលើ Facebook.។

5.មិនត្រូវ ចុចលើ Link ចំឡែក ដែលផ្ញើចូលសារ ឬផុស និង Share លើបណ្ដាញសង្គម Facebook.។

6.មិនត្រូវ Install កម្មវិធី ឬហ្គេមណា ដែលមិនស្គាល់ច្បាស់លាស់.។

7.បើ Account ឬបណ្តាញ កុំព្យូទ័របស់ លោកអ្នកមាន អ្វីមិនប្រក្រតី ដូចជា បញ្ចេញទិន្ន័យ ដោយខ្លួនឯង លើបណ្តាញសង្គម កាមេរ៉ាភ្លឺដោយ មិនបានបើក  មានផ្ទាំងលោត Pop up ដែល មើល មិនចង់ទាន់រួចបាត់ ទៅវិញ  មានផ្ញើសារ ទៅកាន់មនុស្ស ជាច្រើនដោយស្វ័យប្រវត្ត

លើបណ្តាញសង្គម នោះសូមប្រញ៉ាប់ ធ្វើការផ្លាស់ប្តូរ​ លេខសំងាត់ (Password) រួច Log out ឬក៏ចូលទៅ កែប្រែក្នុង  Security របស់លោកអ្នក ហើយធ្វើការកំណត់ ថ្មីជាប្រញ៉ាប់ អោយបានលឿនបំផុត តាមដែលអាចធ្វើទៅបាន.៕ អរគុណរាល់ការតាមដានទស្សនា!

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More