8/27/2015

[គន្លឹះ]: ​របៀបបង្កើត Hotmail របស់​ក្រុម​ហ៊ុន Microsoft

សួស្ដី! ប្រិយម្រតិ​ អ្នកអាន ដូចដែលអ្នក​បាន ​ដឹង​ហើយថា Mail គឺ​ជា​សារ​អេឡិចត្រូ​និច​មួយ ដែល​អាច​ផ្ញើជា លក្ខណៈ​ រូបភាព វីដេអូ ឬក៏ឯកសារផ្សេងៗ ជាដើម។ Mail មានច្រើន ប្រភេទណាស់
ដូចជា: Hotmail, Gmail និង Ymail...។

ក៏ប៉ុន្តែ នៅក្នុងថ្ងៃនេះដែរ យើងសូមលើកយក Hotmail មកធ្វើការ បង្ហាញជូន ប្រិយ​មិត្ត ទាំងអស់គ្នា ព្រមទាំងរបៀបបង្កើតវា ផងដែរ។

ចំពោះ Hotmail នេះដែរ យើងជឿជាក់ថា មិត្តៗអ្នកអាន ភាគច្រើន ធ្លាប់បាន ស្គាល់វា រួចមកហើយ ដោយវាត្រូវបាន បង្កើតឡើង ដោយក្រុមហ៊ុន Microsoft។

 Hotmail មានមុខងារច្រើន ដូចទៅនឹង Gmail និង Ymail របស់ក្រុមហ៊ុន ផ្សេងៗទៀតដែរ
ដោយវាអាច ផ្ញើសារបានផង និងអាចប្រើប្រាស់ សម្រាប់ដោនឡូត ហ្គេម និងកម្មវិធីផ្សេងៗទៀត នៅលើ ប្រព័ន្ធ ប្រតិបត្តិការ Windows បានផងដែរ។ ដូច្នេះហើយដើម្បី កុំ​អោយខាតពេលយូរ
 សូមតាមដាន ជាមួយនឹងយើងខ្ញុំ ទាំងអស់គ្នា អំពីវិធីបង្កើត (Hotmail)។

**បញ្ជាក់: (អ្នកអាច បង្កើតនៅលើកុំព្យូទ័រ ក៏បាន ស្មាតហ្វូន iOS/ Android/ Windows Phone ក៏បាន )

របៀបបង្កើត

   1). បើកកម្មវិធី Browsers ណាមួយក៏បាន (Chrome, Firefox, Internet Explorer, Microsoft Edge…)

​​   2). ចូលវាយឈ្មោះវេបសាយ outlook.com > ស្វែងរកពាក្យ និងចុចលើពាក្យ “Sign up now”
 3). ពេលនោះ វានឹងនាំលោកអ្នក ទៅកាន់ផ្ទាំងថ្មីមួយទៀត ដោយអោយ
 លោកអ្នកត្រូវបំពេញ នូវ​ពត៌​មានផ្ទាល់ខ្លួនរបស់អ្នក មួយចំនួន ហើយនៅពេល បំពេញរួចរាល់
 សូមចុចលើពាក្យ “Create account” (នៅ​ត្រង់ User name លោកអ្នក ក៏អាចប្ដូរពី @hotmail.com ទៅ @outlook.com បានផងដែរ)។

 
 4).​ ឥឡូវនេះលោកអ្នក បានបង្កើត Hotmail ចំនួនមួយ បានដោយជោគជ័យហើយ
 ហើយលោកអ្នក ក៏អាចយក Hotmail ជាមួយនឹង Password ដែលបានបង្កើត
នេះ ទៅប្រើប្រាស់ ជា​គណនី សម្រាប់ទាញយក កម្មវិធី ឬហ្គេមនៅក្នុង
ហាងកម្មវិធី Store របស់ Microsoft បាន​ផង​ដែរ (នៅក្នុង Windows និង Windows Phone)។
 
**ចំណំា៖ ការបង្កើតនេះដែរ តម្រូវអោយលោកអ្នក ត្រូវមានលេខទូរស័ព្ទ ផ្ទាល់ខ្លួន
និង Email ជំនួយ​មួយ​ទៀត ដូចជា Gmail ឬ Ymail ជាដើម។ អរគុណរាល់ការទស្សនា!

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More