8/25/2015

ទាញ​យក​វចនានុក្រម​កុំព្យូទ័រ សម្រាប់ Android & Windows Phone

នេះជាកម្មវិធីថ្មី មួយ របស់​ក្រុម Khmer App Studio ដែល​ត្រូវបាន​បង្កើត​ឡើង ដើម្បីជំនួយ​ដល់ មិត្ត​ៗ អ្នក​អាន ទាំង​អស់​ ក្នុង​ការ​សិក្សា នៅលើ​ជំនាញ ពត៌​មាន​វិទ្យា ជា​ពិសេស​ គឺ​សម្រាប់​ជំនាញ Network តែ​ម្តង ដើម្បីអោយកាន់តែ មានភាពងាយស្រួលជាងមុន ជាមួយនឹង ការបកប្រែ ពាក្យបច្ចេកទេស មក​ជា​ភាសា​ខ្មែរ​។

Khmer Computer Dictionary នេះមានពាក្យ បច្ចេកទេស ជាច្រើន សុទ្ធសឹងតែ ជាពាក្យ ដែល​គេតែងតែទ្បើង ដើម្បីប្រើប្រាស់ ជាប្រចាំ នៅក្នុងជំនាញផ្នែក ពត៌មានវិទ្យា។

អ្វីដែលសំខាន់នោះគឺ យើងអាចប្រើប្រាស់វា ដោយមិនចាំបាច់ មានអ៊ីនធើណេត ហើយទំហំ កម្មវិធី 2.6MB តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សម្រាប់ពាក្យខ្លះ ដែលជាសំដៅ ទៅលើវត្ថុ ពេលខ្លះ វាមានក៏មាន រូបភាព សម្រាប់បង្ហាញ អោយលោកអ្នក ឃើញដើម្បី យល់អោយកាន់តែ ច្បាស់អំពីវា ផងដែរ ជាក់ស្តែង ដូចជាពាក្យថា “CPU” ជាដើម។

ដូចនេះ ប្រសិនបើ ប្រិយមិត្តមាន ចំណាប់អារម្មណ៍ អាចទាញយក នៅតំណរ ខាងក្រោមនេះបាន។

**បញ្ជាក់: កម្មវិធីមួយនេះដែរ គឺមានតែសម្រាប់ Android តែប៉ុណ្ណោះ ហើយក៏ សោកស្តាយ ផងដែរ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ នូវប្រព័ន្ធ iOS។ អរគុណ!


ទាញយក[Download]: ​​វចនានុក្រម​កុំព្យូទ័រ សម្រាប់ Android
ទាញយក[Download]: ​វចនានុក្រម​កុំព្យូទ័រសម្រាប់ Windows Phone

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More