Windows 8 Font Changer គឺជាកម្ម វិធីឥតគិត ថ្លៃដែល អនុញ្ញាតឱ្យ អ្នកផ្លាស់ប្តូរពុម្ពអក្ស រលំនាំដើម សម្រាប់តំបន់ នានាដែល មានភាព ងាយស្រួល. ដើម្បី ផ្លាស់ប្តូរ ពុម្ពអក្សរលំនាំដើម នៅលើម៉ាស៊ីន Windows 8 ឬ Windows 8.1 របស់អ្នក, សូមធ្វើ តាមជំហាន ខាងក្រោម.
ជំហានទី ១: សូមទាញ យកកម្មវិធី "Windows 8 Font Changer " => នៅទីនេះ[Download]
ជំហានទី ២: បើកកម្មវិធី Windows 8 Font Changer នៅលើម៉ាស៊ីន Windows 8 ឬ Windows 8.1 របស់លោកអ្នក.. (សូមមើលរូបភាព ដែលបាន បង្ហាញនៅ ខាងក្រោមនេះ...)
ជំហានទី ៣: សូមអ្នកចុចលើពាក្យថា "IconFont" ដើម្បីផ្លាស់ប្តូរប្រភេទពុម្ពអក្សរសម្រាប់ Icon នៅលើ Windows 8 ឬ 8.1. (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម..)
ជំហានទី ៤: សូមអ្នក ធ្វើការជ្រើសរើស Font អក្សរដែល អ្នកចង់បាន ឧទាហរណ៏ : ខ្ញុំចង់ ផ្លាស់ប្តូរពី Font ធម្មតាទៅ Font "Hanuman"វិញ .(សូមមើល រូបភាពដែល បានបង្ហាញ នៅខាងក្រោម...)
ជំហានទី ៥: បន្ទាប់ពី ការជ្រើសរើស Font រួចរាល់ហើយ សូមអ្នកចុចលើប៊ូតុង "Apply" ជាការស្រេច. (សូមមើល រូបភាពដែល បានបង្ហាញ នៅដូចខាងក្រោម...)
=>បានផ្លាស់ប្ដូររួចរាល់ហើយ!<=
0 comments:
Post a Comment