ជាការពិត ណាស់បណ្ដាញ ទំនាក់ទំនង ធំជាងគេ លើសកលលោក Facebook
កំពុងមានអ្នក
ប្រើយ៉ាង ច្រើនសន្ធឹកសន្ធាប់ ពីបណ្ដាប្រទេសនានា ទូទំាងពិភពលោក ។ បណ្ដាញសង្គម
ខ្នាតយក្ស មួយនេះ មានអ្នកប្រើសរុប ប្រមាណ១,៤៤ពាន់លាន គណនី (គិតត្រឹមថ្ងៃទី៣១
ខែមីនា ឆ្នាំ២០១៥) ។ យ៉ាងណាវិញ មិនប្រាកដថា អ្នកប្រើប្រាស់ ទាំងអស់នោះ សុទ្ធតែបាន ស្វែងយល់ ស៊ីជម្រើសនូវ មុខងារអាថ៌កំបាំង មួយចំនួន របស់Facebook នោះ នៅឡើយ ។ ខាងក្រោម នេះគឺជា ល្បិច និងគន្លឹះ ៥យ៉ាង ជួយលោកអ្នក
ឱ្យកាន់ តែជំនាញ ពូកែលេង Facebook ជាងមុន ដែលអ្នកខ្លះ នៅមិនទាន់ដឹង... ។
១. ផ្ញើសារ Facebook ដោយមិនចាំបាច់ដោនឡូដ (download) កម្មវិធី Messenger ទ្បើយ!
ប្រើយ៉ាង ច្រើនសន្ធឹកសន្ធាប់ ពីបណ្ដាប្រទេសនានា ទូទំាងពិភពលោក ។ បណ្ដាញសង្គម
ខ្នាតយក្ស មួយនេះ មានអ្នកប្រើសរុប ប្រមាណ១,៤៤ពាន់លាន គណនី (គិតត្រឹមថ្ងៃទី៣១
ខែមីនា ឆ្នាំ២០១៥) ។ យ៉ាងណាវិញ មិនប្រាកដថា អ្នកប្រើប្រាស់ ទាំងអស់នោះ សុទ្ធតែបាន ស្វែងយល់ ស៊ីជម្រើសនូវ មុខងារអាថ៌កំបាំង មួយចំនួន របស់Facebook នោះ នៅឡើយ ។ ខាងក្រោម នេះគឺជា ល្បិច និងគន្លឹះ ៥យ៉ាង ជួយលោកអ្នក
ឱ្យកាន់ តែជំនាញ ពូកែលេង Facebook ជាងមុន ដែលអ្នកខ្លះ នៅមិនទាន់ដឹង... ។
១. ផ្ញើសារ Facebook ដោយមិនចាំបាច់ដោនឡូដ (download) កម្មវិធី Messenger ទ្បើយ!
ក្នុងការប្រើប្រាស់ Facebook app ទាំងនៅលើ iOS និង Android នៅពេលលោកអ្នកចុចចូលទៅ chat room នោះលោកអ្នកនឹងត្រូវតម្រូវឱ្យទាញយកកម្មវិធី Facebook Messenger ជាមុនសិន មកដាក់លើទូរស័ព្ទ។ ប្រសិនអ្នកមិនចង់ដោនឡូដ Messenger នាំសុំាញុំាអ្វីនោះ លោកអ្នកអាចបើកប្រើ Facebook តាម browser ទូរស័ព្ទ ជំនួសឱ្យការប្រើ app វិញ ។ បែបនេះ ក៏ជួយសន្សំសំចៃទំហំមេម៉ូរី(memory) មួយផ្នែកដែរ ថ្វីត្បិតទំហំកម្មវិធីប្រហែលតែ 35MB មែនតែវាមានន័យក្នុងការផ្ទុករូបថតបានច្រើនគួរសមដែល ។
២. ប្ដូរទំនាក់ទំនង Facebook អ្នក នឹងដៃគូរបស់អ្នក (Facebook relationship) ដោយស្ងាត់ៗ មិនឱ្យ friend ដទៃបានដឹង!
មានពេលខ្លះ អ្នកក៏មិនចង់ឱ្យ friend ជាច្រើនរបស់អ្នកក្នុង Facebook ដឹងអំពីការផ្លាស់ប្ដូរចំណងទំនាក់ទំនងរបស់អ្នក នឹងដៃគូផ្សេងដែរ ។ ដូច្នេះអ្នកអាចចូលទៅកាន់ផ្នែក “About” នៅលើ Timeline របស់អ្នក រួចរំកិលទៅរក “Relationship”។ ចុចលើ “Edit” ដែលស្ថិតនៅជ្រុងខាងស្ដាំ ខាងលើ ហើយប្ដូរការកំណត់ privacy ដោយរើសយក “Only Me” ។ បន្ទាប់មកទៀតប្ដូរ status របស់អ្នក ហើយចុចលើប៊ូតុង Save ។
៣. កំណត់ការបង្ហោះ (Post) នៅលើ Facebook ទុកជាមុន ដោយពុំចាំបាច់អនឡាញដើម្បី Post!
លោក អ្នកមានជម្រើសក្នុងការភ្ជាប់ (access) ដោយប្រើមុខងារអាសយដ្ឋាន “post-by-email” ដែលលោកអ្នកអាចប្រើក្នុងការបង្ហោះ(post) text, photo ឬ video នៅលើគណនីរបស់លោកអ្នកពីទូរស័ព្ទរបស់ខ្លួន។ ដូច្នេះប្រសិនលោកអ្នកកំពុងស្ថិតនៅតាមផ្លូវ ហើយមិនអាចប្រើ Facebook បានដោយសារគ្មាន Wi-Fi ឬអ៊ីនធឺណិតយឺតនោះ លោកអ្នកនៅតែអាច post បានដោយគ្រាន់តែចូលទៅកាន់ ៖ Settings → Mobile ។ មុខងារ post-by-email adress នឹងបង្ហាញនៅពីក្រោមលេខទូរស័ព្ទរបស់លោកអ្នក ។ (ចំណាំ : មុខងារអាចដំណើរការបានលុះត្រាតែlលោកអ្នកកំណត់ (set up) Facebook texts ដោយបញ្ចូលលេខទូរស័ព្ទជាមុនសិន)...។
៤.ការបិទ (Disable) “seen” នៅលើ Facebook ក្នុងប្រអប់ chat មិនឱ្យ friend ដឹងថាអ្នកបានអានសាររបស់ពួកគេ..
នេះជាមុខងារ “seen by” ឬ “seen at” នៅលើសារ Facebook គឺអាចធ្វើឲ្យ friend នឹង friend មានអារម្មណ៍មិនល្អនឹងគ្នា ដោយសារពេលខ្លះ ភាគីម្ខាងដែលជាអ្នកផ្ញើ chat ទៅ បានដឹងថា ភាគីម្ខាងទៀតបានឃើញសាររបស់ខ្លួនហើយ ប៉ុន្តែបែរជាមិនឆ្លើយតបនឹងខ្លួនទៅវិញ។ បើចង់បិទមុខងារនេះ អ្នកអាចប្រើ add-ons របស់កម្មវិធី Google Chrome ដែលមានឈ្មោះ Facebook Unseen បាន ។ ប្រសិនលោកអ្នកមិនប្រើកម្មវិធី Chrome ទេ អ្នកអាចដំឡើងកម្មវិធី AdBlock Plus បាន។ រួចហើយសូមសរសេរថែម url “facebook.com/ajax/mercury/change_read_status.php$xmlhttprequest” ទៅក្នុង custom filters របស់ extension ជាការស្រេច ។
៥.ប្រើនិមិត្តសញ្ញាបង្ហាញអារម្មណ៍ (emoji) នៅលើ Status របស់លោកអ្នក..
នៅលើ Post និង Comment នៃ Facebook វិញគឺអាចឱ្យអ្នកប្រើ emoji បាន ។ លោក អ្នកប្រហែលជាបានប្រើ emoji keyboard ពីទូរស័ព្ទទំនើបៗ រួចមកហើយ ចំណែកនៅលើកុំព្យូទ័រក៏អាចប្រើបានផងដែរ គឺត្រូវដោនឡូដយក browser extension ។ ប្រសិនអ្នកកំពុងប្រើ Google Chrome អ្នកអាចសាកល្បងជាមួយ ShowMeEmoji Chrome extension បាន ឬលោកអ្នកអាច copy និង past រូប emojis ពីវែបសាយក៏បានដូចគ្នាផងដែល fsymbols.com/emoji ។
ចេញពីប្រភព៖ businessinsider
Thank You For Watch!
0 comments:
Post a Comment