- ដំបូងសូមអ្នក បើករូបភាពណាមួយ ដែលអ្នកចង់ធ្វើជាគំនូរ ចូលទៅក្នុងកម្មវិធី Photoshop ជំនាន់ណាមួយក៏បាន ។
- បន្ទាប់មកទៀត អ្នកត្រូវបង្កើត Layer ជាពីរ ដោយចុច Ctrl + J (Copy) បន្ទាប់មក នៅខាងក្រោម Layer មាន Icon ដូចរូប ៖
- រូចជ្រើសយក Icon មួយមានឈ្មោះថា Create New File or Adjustment Layer ហើយយកពាក្យថា Hue/Saturation
- នៅត្រង់កន្លែង ពាក្យថា Saturation… ត្រូវកំណត់យក -100
- បន្ទាប់មកទៀត ដោយឈរលើរូបដែរយើង Copy នោះដូរពី Normal ទៅជា Color Dodge
- បន្ទាប់មកទៀត សូមអ្នកចុច Shortcut key Ctrl + I រួចចូលទៅ Filter → Blur → Gaussian Blur
- កំណត់យកចំនួនលេខ ទៅតាមរូបភាពជាក់ស្តែង នឹងតាមតម្រូវការ ដែលអ្នកចង់បាន។
- បន្ទាប់មកចូលទៅក្នុង Create New File or Adjustment Layer
ម្តងទៀតជ្រើសយកពាក្យថា Levels…
ដោយអ្នកត្រូវកំណត់យកពណ៌តាមការចង់បានរបស់អ្នក។
0 comments:
Post a Comment