សួស្ដី ប្រិយមិត្ត ថ្ងៃនេះ យើងសូមលើកយក គន្លឹះថ្មីមួយទៀត ជួនដល់អ្នកទំាងអស់គ្នា បានដឹងគឺ ជារបៀបបិទ Windows 10 Update.។
តើយើងគួរតែបិទវាយ៉ាងដូចម្ដេច? ដូច្នេះដើម្បី ធ្វើការបិទនូវ Windows update សូមមិត្តៗ អ្នកអាន តាមដានទស្សនា ជាមួយយើងទាំងអស់គ្នា ខាងក្រោមនេះ ៖
- ជំហានទី ០១: ចុច Start Menu ឬ windows key + R ដើម្បីបើកកម្មវិធី “Run” .។
- ជំហានទី ០២: នៅក្នុងកម្មវិធី “Run” សូមវាយពាក្យ “gpedit.msc” រួចចុច OK ឬក៏ Enter.។
- ជំហានទី ០៣: បន្ទាប់មកនៅក្នុង ផ្ទាំងកម្មវិធីថ្មី សូមចូលទៅ កាន់ទីតាំង Computer Configuration - > Administrative Templates - > ហើយចុច 2 ដងលើ Windows Components - > ចុច 2 ដងលើ Windows Update.។
- ជំហានទី ០៤: បន្ទាប់មកទៀត សូមចុច 2 ដងលើពាក្យ “Configure Automatic Updates”.។
- ជំហានទី ០៥: នៅពេលដែលវាលោតផ្ទាំងកម្មវិធីថ្មី សូមចុចលើពាក្យ “Enabled” ហើយចំណែក ឯជម្រើសនៅខាងក្រោម សូមយក “Notify for download and notify for install” បន្ទាប់មកទៀត គ្រាន់តែចុចលើពាក្យថា Apply និង Ok ជាការស្រេច.៕
0 comments:
Post a Comment