9/17/2015

រៀនរចនា Google Logo ជាមួយនឹង Photoshop

សួស្ដី!​ ប្រិយមិត្ត​ ថ្ងៃនេះ យើងសូមបង្ហាញអ្នក ពីរបៀបរចនា Logo Google, កុំថាទ្បើយ
Adobe Illustrator ឬក៏ Corel Draw នោះទេ ដែលអាចរចនារូប Logo បាននោះ។
ចំណែក Adobe Photoshop វិញក៏មានតួនាទី អាចរចនា បានច្រើនបែបផងដែល ដោយចំនាយរយ:ពេល តិចជាង ១០ នាទីក្នុងការរចនា។
សូមធ្វើការសាល្បង ជាមួយយើងឥឡូវនេះ។  Logo របស់ Google គឺប្រើប្រាស់ពុម្ពអក្សរ font) ឈ្មោះថា  Catull ។ (ដើម្បីទាញយក font សូមចុច Catull ពណ៍ក្រហម)

  • សូមអ្នកបើកឯកសារថ្មីមួយមក ដោយចុច (File => New) ហើយវាយពាក្យ Google ដោយប្រើប្រាស់ពុម្ពអក្សរ Catull ។

  • បន្ទាប់មក សូមដាក់ Drop Shadow ដោយចុចលើ Layer =>Layer Style=>Blending Options  ហើយធីកយក Drop Shadow.
  •  សូមបន្តដាក់ Bevel and Emboss (សូមមើលរូបខាងក្រោម)៖
  •  រួចបន្តបន្ថែម Add blue color ទៅកាន់អក្សរ ជាមួយនឹងពណ៌កូដ #184dc5 រួចសូមចុច លើ OK.
  •   សូមចុច Mouse ស្តាំ (Right click) លើ layer អក្សរ G ហើយចម្លង layer style នោះមក paste ចូលក្នុងអក្សរ “o” layer។ ចុចពីរដងលើ “o” layer ហើយកែពណ៌ទៅជាក្រហមលេខកូដ #de1b00 ។
  •  សូមធ្វើដូចនេះបន្ថែមទៀតសម្រាប់អក្សរពណ៌លឿង (O ពណ៌លេខកូដ – #ffcf00 និងពណ៌បៃតងលេខកូដ – #32a93b។ ចំណែក រូបភាពខាងក្រោមនេះ គឺជាលទ្ធផល ដែលយើងទទួលបាន!! អរគុណ!


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More