8/19/2015

[ហ្គេមកុំព្យូទ័រ និង Android]: ​ហ្គេម​បាញ់​បិសាច Zombie

សួរស្ដី! ប្រិយម្រិត កាលពីលើកមុន យើងខ្ញុំបាន ធ្វើការលើកយក ហ្គេមបាញ់ ប្រហារគ្នា មកចែករំលែក ជូនដល់ ប្រិយមិត្តដើម្បី លេងកំសាន្ត អារម្មណ៍ពេល នៅម្នាក់ឯង គ្រាន់បំបាត់ការ អផ្សុកជាដើម .។

ហើយហ្គេមនេះ ប្រហែលជា មានមិត្តៗ មួយចំនួនបាន លេងចប់ហើយ មើលទៅ។ អញ្ចឹង ហើយ សម្រាប់ថ្ងៃ នេះដែរ គេហទំព័រយើង នឹងបង្ហាញប្រិយមិត្ត ពីហ្គេមបាញ់ ប្រយុទ្ធគ្នាផ្សេង មួយទៀត មកអោយ លោកអ្នក លេងកំសាន្តទុកជា ការផ្លាស់ប្តូរអារម្មណ៍.។

 ហ្គេមនេះ ចេញរាងយូរហើយ ប៉ុន្តែត្រូវគេ អាប់ដេតថ្មី ដោយសារតែ វាមាន ភាពពេញនិយម និងមាន អ្នកគាំទ្រច្រើន មកទល់នា ពេលសព្វថ្ងៃនេះ។


ហ្គេមនេះ មានឈ្មោះថា Zombie Hunter Apocalypse ជាប្រភេទហ្គេម បាញ់ប្រយុទ្ធ និងកំចាត់ ពួកបិសាច Zombie ចេញអោយ អស់ពីទីក្រុង ដើម្បីកុំអោយ ពួកវាធ្វើការអុកឡុក និងបំផ្លិចបំផ្លាញ ទីក្រុង តទៅទៀត។

យ៉ាងណាមិញ នៅក្នុងហ្គេមមាន អាវុធជាច្រើន សម្រាប់ ផ្លាស់ប្តូរផងដែរ ដើម្បីទុកផ្លាស់ប្តូរ នៅពេលណា ដែលចាំបាច់ ពីព្រោះ លេងកាន់តែ យូរកាន់តែពិបាក ប្រសិនបើជាអ្នក មិនបានផ្លាស់ប្តូរ  ឫទិញ អាវុធថ្មីទេអាចនឹង ពិបាកឆ្លងទៅ វគ្គថ្មីហើយ។

យើងមាន ការជឿជាក់ថា ហ្គេមនេះនឹងមិន ធ្វើអោយ លោកអ្នកមានការខក បំណងឡើយ ព្រោះគ្រាន់តែ បានមើលរូបភាពខាងលើ  ក៏អាចដឹងថាសប្បាយ ទៅហើយ។ មិត្តៗអ្នកអាន ក៏អាចទាញ យកហ្គេមនេះ បានដោយ ឥតគិតថ្លៃផងដែរ.។

ទាញយក[Download] សម្រាប់ iOS
ទាញយក[Download] សម្រាប់ Android




សូមជួយចែករំលែកបន្ត, អរគុណសម្រាប់ការទស្សនា!

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More