7/03/2015

[ហ្គេមកុំព្យូទ័រ និងទូរស័ព្ទ]:​និន​ចារជា​ហ្គេម​ចេញ​ថ្មី G.I. Joe Strike!

G.I. Joe Strike ជាប្រភេទ ហ្គេម​ដែរវាយ​ប្រយុទ្ធ​គ្នាជាមួយ​និនចារ និង​និន​ចារ ដែល​អ្នក​ត្រូវ បញ្ជា​តួអង្គមួយ ជា​និនចារ ចិត្ត​ល្អ  ទៅវាយប្រហារ ជាមួយនិនចារ ផេ្សងទៀត ធ្វើការអុកឡុក និងបំផ្លិចបំផ្លាញ ទីកន្លែងរបស់អ្នក។

ហើយហ្គេមនេះដែល លេងយូរៗទៅក៏ មានការ ប្រើប្រាស់អាវុធ ដូចជា: កាំភ្លើង ដាវ ជាដើម ទុកសម្រាប់បាញ់ សត្រូវពេល នៅឆ្ងាយ ធ្វើអោយការ លេង កាន់តែប្លែក អារម្មណ៍​ថែម​ទៀត។ ប៉ុន្តែអ្នក មិនត្រូវ ធ្វេសប្រហែស នោះទេ ព្រោះ និនចារទាំងនោះ ក៏ចេះវៃ​បកមក​លើ​រូប​អ្នកបានផងដែរ។ 

ចំណែកក្រាហ្វិច របស់ហ្គេមវិញ មានភាពភ្លឺច្បាស់ល្អ ត្រជាក់ភ្នែក ជាមួយ និង​កាយវិការ តួអង្គ និងទីកន្លែង ព្រមទំាងទេសភាព​នៅក្នុង ហ្គេមនេះទៀត ពិតជា ធ្វើអោយអ្នកកាន់​តែ​ចង់​លេងវា។

ចំណែករបៀប ក្នុងការបញ្ជាវិញ គឺងាយស្រួល ជាទីបំផុត ដោយអ្នកគ្រាន់តែ យកដៃ របស់អ្នកចុច​នៅ​លើ​អេក្រង់ ជាការស្រេច មានន័យថា ចុចទៅខាងឆ្វេង សំរាប់វៃឆ្វេង បើចុចជាប់នឹង ដើរទៅឆ្វេង មួយទៀត បើចុចខាងស្តាំ ដើម្បីធ្វើការវៃ សត្រូវនៅខាងស្តាំ និងចុចអោយ ជាប់នោះនឹងដើរទៅ ខាងស្តាំ។

ទាញយកសម្រាប់ iOS :
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ.។
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានផងដែរ.។
  • ចុចទីនេះ  ដើម្បីទាញយក.។
ទាញយកសម្រាប់ Android :
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0.3 ឡើងទៅ.។
  • Device ដែលមិនទាន់ root ក៏អាចលេងបានផងដែរ.។
  • ចុចទីនេះ  ដើម្បីទាញយក.។
  • អរគុណសម្រាប់ការទស្សនា!

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More