សួរស្ដី! ថ្ងៃនេះអំបូរអាយធី សូមធ្វើការបង្ហាញអំពីកម្មវិធីដោនឡូដ វីដេអូពី យូធូប(Youtube) ជាកញ្ចប់(Playlist).។
តែកម្មវិធីសម្រាប់ដោនឡូដ វីដេអូពី យូធូប(Youtube) មាន ច្រើនណាស់ បើគិតទៅមក ដល់ពេលនេះ ប៉ុន្តែកម្មវិធីខ្លះ មានសមត្ថភាព អាចដោនឡូដ ម្តងបាន តែមួយវីដេអូ ប៉ុណ្ណោះ ។
ចុះបើលោកអ្នក ចង់ដោនឡូដ វីដេអូ ម្តង មួយកញ្ចប់ (Playlist) តែម្តង តើគួរត្រូវធ្វើ ដូចម្តេច? ឥលូវនេះយើងសូមលើកយក កម្មវិធី ដោនឡូដមួយ ដែលមាន សមត្ថភាព អាចដោនឡូដ ជាលក្ខណៈ កញ្ចប់ (Playlist) បានគឺកម្មវិធី 4K Video Downloader .។
ជំហានទី១: សូមទាញយក កម្មវិធី 4K Video Downloader ជាមុនសិន ដោយ ចុចត្រង់នេះ។ ជំហានទី២: បន្ទាប់ពី ទាញយក រួចហើយ សូមធ្វើ ការតម្លើង ដោយអនុវត្ត ការចុចតាម វាជាការស្រេច.។
ជំហានទី៣: បន្ទាប់មក លោកអ្នកត្រូវ Copy Link នៃ កញ្ចប់ Playlist ទៅ Paste ត្រង់ Paste URL លើកម្មវិធី 4K Video Downloader។
(សូមមើលរូបឧទាហរណ៏ខាងក្រោម:)
ពេលនោះ វានឹងបង្ហាញ ផ្ទាំងមួយចេញមក តម្រូវអោយ លោកអ្នកចុចលើ Download Playlist រួចសូមរង់ចាំវាមួយភ្លែត។
ជាចុងក្រោយ លោកអ្នកនឹងឃើញ ផ្ទាំងមួយលេចចេញមក បន្ទាប់មកអោយលោក អ្នកជ្រើសរើស យកប្រភេទវីដេអូ
ដែលចង់ដោនឡូដ ថាតើគួរ ដោនឡូដ យកវីដេអូ កម្រិត HD ឬ 4K ជាដើម ។
សូមចុចត្រង់ប៊ូតុង Download ដើម្បីទាញយកវីដេអូ។
ដូច្នេះ ការទាញយកវីដេអូ ជាលក្ខណៈកញ្ចប់ Playlist ពិតជាងាយ ស្រួលមែន ដោយមិន ចាំបាច់ អង្គុយចុចដោនឡូដ ម្តងមួយៗ នោះទេ។ សូមរីករាយទំាងអស់គ្នា! :)
0 comments:
Post a Comment